អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងត្រៀមធ្វើចត្តាឡីស័ក និងស្ថានភាពបិទខ្ទប់ភូមិ បន្ទាប់ពីរកឃើញពលរដ្ឋវីជ្ជមានកូវីដ-១៩ នៅក្នុងស្រុកចំការលើ

កំពង់ចាម :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  និងជាប្រធានគណកម្មការខេត្តប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយ មន្ត្រីពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ២  ខែឧសភា  ឆ្នាំ ២០២១  បានអញ្ជើញចុះ ពិនិត្យទីតាំង សម្រាប់ ត្រៀម ធ្វើ ចត្តាឡីស័ក របស់ រដ្ឋបាលស្រុកចំការលេី  និង ពិនិត្យស្ថានភាព បិទខ្ទប់ភូមិ រយៈពេល ១៤ ថ្ងៃ  ដេីម្បី ធ្វើ ចត្តាឡីស័ក   បន្ទាប់ពីរកឃើញករណី វិជ្ជមានកូវីដ-១៩ លេីកម្មករ សំណង់  និងកម្មការិនី នៅ រាជធានីភ្នំពេញ  អ្នក ទាំង២ រស់នៅ ភូមិ មហា  ឃុំ ស្វាយទាប  ស្រុកចំការលេី   ដែល ជា ហេតុ នាំ ឲ្យ មាន ការ  បិទខ្ទប់ ភូមិមហា  និង ភូមិ ស្វាយទាប   ស្ថិត ក្នុង ឃុំ ស្វាយទាប  និងបិទខ្ទប់  បន្ទប់ ពិគ្រោះ ព្យាបាលជំងឺ  វេជ្ជបណ្ឌិត  ប៉ោ  រដ្ឋា  ស្ថិត ក្នុង ឃុំតាប្រុក  ស្រុកចំការលេី ផងដែរ  ។ក្នុង ឱកាសនោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម  បាន ថ្លែង ថា  បន្ទាប់ ពី រកឃើញ អ្នក វិជ្ជមាន កូវីដ -១៩   ទាំង២នាក់ ឪពុក កូន ខាងលេី  ដោយ មាន អ្នក ប៉ះពាល់ ដោយ ផ្ទាល់  និង ប្រយោល ជា ច្រើន  ផង នោះ  អាជ្ញាធរបាន សម្រេច ធ្វើ  ការ បិទខ្ទប់ ភូមិ  ដេីម្បី ធ្វើ ចត្តាឡីស័ក   ដោយ មាន កម្លាំង សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន   ដាក់ ខ្សែ ហ៊ុព័ទ្ធ  ធ្វើការ យាមកាម  និងមិន អនុញ្ញាត ឲ្យ  ធ្វេី ដំណើរ ពី ផ្ទះ មួយ ទៅ ផ្ទះ មួយ  ឬឆ្លងកាត់ ពី ភូមិ មួយ ទៅ ភូមិ មួយ  ត្រឹម រយៈពេល ១៤ថ្ងៃ   ប្រសិនជា គ្មាន អ្នក វិជ្ជមាន កូវីដ -១៩  ទេនោះ  គឺ អាជ្ញាធរ នឹង បេីកឲ្យ ធ្វើ ដំណើរ ជាធម្មតា  ឡើង វិញ ។ ក្នុង កិច្ចប្រជុំ ជាមួយ អាជ្ញាធរ មូលដ្ឋាននេះដែរ ឯកឧត្តមអភិបាលខេត្ត  បាន ដាក់ចេញ នូវ វិធានការ ចាំបាច់  មួយ ចំនួន  សម្រាប់  អាជ្ញាធររៀបចំ ឲ្យ មានការលក់ដូរនូវម្ហូបអាហារ  ដែលជា តម្រូវ ការ ប្រចាំថ្ងៃ   ក្នុង នោះអាជ្ញាធរ ត្រូវប្រើប្រាស់ វិធី ២យ៉ាង  គឺទី១-ត្រូវ  បង្កើត ឲ្យ មាន កន្លែង សម្រាប់ លក់ដូរ ត្រីសាច់បន្លែ   នៅ ក្បែរ  ព្រំប្រទល់ ដែល បាន ហ៊ុព័ទ្ធ ហើយ  អនុញ្ញាត ឲ្យ មនុស្ស  តែ ម្នាក់ទេ ក្នុង ១គ្រួសារ  សម្រាប់ ចេញ មក ទិញ ស្បៀង អាហារ  និង ក្នុង ១សប្តាហ៍  អនុញ្ញាត ឲ្យ បានយ៉ាង ច្រើន តែ៣ដង ប៉ុណ្ណោះ   ដោយ អាជ្ញាធរ ត្រូវ ចេញ កាត សម្គាល់ ឲ្យ ជា បន្ទាន់ សម្រាប់ ប្រេីប្រាស់  ។ ទី២-ត្រូវ អនុញ្ញាត ឲ្យ មាន ការ លក់ដូរ ចល័ត  តាម រម៉ក ម៉ូតូ  ឬ យានជំនិះ អ្វី ផ្សេង  ចូល ទៅ ក្នុង ភូមិ  ប៉ុន្តែ ត្រូវ  ណែនាំ   ឲ្យ អ្នក លក់ដូរ ទាំងអស់  ត្រូវ ពាក់ម៉ាស  ពាក់ របាំងមុខ ការពារ  និង ប្រេីប្រាស់ ស្រោមដៃ  ព្រមទាំង ប្រេីប្រាស់ ទឹក អាកុល សម្រាប់ លាង សម្អាត ជាប្រចាំ ទៀតផង ។ ជាមួយគ្នា នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យ បន្តចូលរួមជាមួយអាជ្ញាធរ  ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេស ត្រូវអនុវត្ត តាម សេចក្តី  ណែនាំ របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ពោលគឺ ត្រូវ អនុវត្ត វិធានការ ៣ការពារ  ៣កុំ និង ២ចូលរួម  ដើម្បីកាត់ផ្ដាច់ខ្សែចម្លង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ពី សហគមន៍  ចំពោះ ប្រជាពលរដ្ឋ  ដែល ប៉ះពាល់ ជាមួយ អ្នក វិជ្ជមាន កូវីដ -១៩  ខាងលេី  ត្រូវមក យក សំណាក នៅ មន្ទីរពេទ្យដែលនៅ ជិត បំផុត  ដេីម្បី ធ្វើ ពិនិត្យ   ផង ដែរ  ៕

 

Leave a Reply

Your email address will not be published. Required fields are marked *