ពលរដ្ឋក្នុងស្រុកកងមាស ប្រកបមុខរបរ ដាំដំណាំត្រសក់ស្រូវ សម្រាប់កែច្នៃ ជាម្ហូបអាហារ ទុកបានយូរដែលមិន ចាំបាច់ប្រើប្រាស់សារធាតុ គីមី

កំពង់ចាម :  ត្រសក់ ស្រូវ ជា  ដំណាំ ម្យ៉ាង ដែល គេ អាច យកទៅ កែច្នៃ ជា មុខ ម្ហូប  ច្រើន យ៉ាង  និង រក្សា ទុកឲ្យ បាន យូរ ទៀត ផង  ដែរ ប្រជាពលរដ្ឋ មួយចំនួនរស់ នៅ ក្នុង ភូមិ ពោធិ សាលា ទី ២  ឃុំ ព្រែក ក្របៅ  ស្រុក កងមាស  ខេត្ត កំពង់ចាម  និយម លេី ការ ដាំដុះ ដំណាំ កសិកម្ម ប្រភេទ នេះ   ហើយ យក ទៅ  ត្រាំ ទឹក អំពិល រួចដាក់  ហាលថ្ងៃ ឲ្យ បាន ស្ងួត ល្អ បន្តិច  ទេីប  លក់ បន្ត ទៅ ឲ្យ អ្នក ដ៏ទៃ  ដេីម្បី យក ទៅ កែច្នៃ ជា ម្ហូប អាហារ តាម ចំណង់ចំណូលចិត្ត  ព្រោះ វា គ្មាន សារធាតុ គីមី ដែល ធ្វើ ឲ្យ ប៉ះពាល់ ដល់ សុខភាព នោះឡើយ   ។

បើ តាម ការ រៀបរាប់ ពី  ស្ត្រី ម្នាក់      ឈ្មោះ  គង់  សុភី  ដែល ជា គ្រួសារ កសិករ       នៅ ភូមិ ពោធិ សាលា ទី ២  ដែលគាត់ មាន ផ្ទៃ ដី ប្រមាណ ជា កន្លះ ហិកតា  សម្រាប់ ប្រកប មុខរបរ   ដាំ ដំណាំ  ត្រសក់ ស្រូវ  ក្រៅពីដី ដំណាំ រួមផ្សំ ផ្សេងទៀត ដោយ ដំបូងគឺ  គាត់ បាន ទៅ ទិញ គ្រាប់ ពូជយក មក ពី  ផ្សារ  ដោយ ក្នុង ១ប៉ុង  ទម្ងន់ ១ខាំ  តម្លៃ  ១០ម៊ឺនរៀល  ដែល ក្នុង ២កំប៉ុង   ដាំ បានដី កន្លះ ហិកតា  រួច ស្រោច ទឹក ដាក់ ជី តាម ការ កំណត់ ឲ្យ បាន ត្រឹមត្រូវ  ក្នុង រយៈពេល ៣៥ថ្ងៃ   ទើប គាត់  ទទួល បាន ផល  ដែល ល្អ ជាង ការ ដាំដុះ តាម ទម្លាប់ នាពេល កន្លង មក នោះ ។កសិករ ដដែល បាន បញ្ជាក់ ទៀត ថា  ចំពោះ ការ ប្រកប  មុខរបរ ដាំ ត្រសក់ ស្រូវ  នេះ  គឺ គាត់ ទទួល បាន ផល ជា រៀងរាល់ ថ្ងៃ  ក្នុង រយៈពេល ជាង ១ខែ ឯណោះ   ដោយ ក្នុង ផ្ទៃ ដី កន្លះ ហិកតា  ដល់ ថ្ងៃ ទទួល ផល  ដំបូង  គឺបេះបាន ប្រមាណ ជា ៤០០គីឡូក្រាម  ក្នុង ១ថ្ងៃ  បន្ទាប់ មក ធ្លាក់ ចុះ នៅសល់ ជាង ៣០០គីឡូក្រាម  និង បន្ត ធ្លាក់  ចុះ នៅ សល់ជាង ២០០គីឡូក្រាម  ព្រោះ ដេីម វា ចាស់។      ចំពោះ ការ  លក់ ចេញ ក្នុង គីឡូក្រាម តម្លៃ ចាប់ ពី ៧០០ រៀល  ទៅ១០០០រៀល   ដែល មិន ពិបាក យក ទៅ លក់ នៅ ទី ឆ្ងាយ នោះឡើយ ។

ដោយឡែក លោក  លី  វុទ្ធី  រស់នៅ ភូមិ ពោធិ សាលា ទី ២  ឃុំ ព្រែក ក្របៅ  ស្រុក កង មាស  បាន ឲ្យ ដឹង ដែរ ថា  ចំពោះ ការ ផលិត ត្រសក់ ត្រាំ សម្រាប់ កែច្នៃ ជា ម្ហូបអាហារ ផ្សេងៗ  នេះ  គឺ លោក ត្រូវ ទិញ ត្រសក់ ស្រស់ ពី បងប្អូន ប្រជាកសិករ  ក្នុង ភូមិ  ដោយ ទិញ ចូល ក្នុង ១គីឡូក្រាម  តម្លៃ ចាប់ ពី ៩០០រៀល  ទៅ ១០០០រៀល  ហើយ យក ទៅ ដាក់ ត្រាំ ទឹក អំពិល សុទ្ធ   (ដោយ គ្មាន លាយ សារធាតុ អ្វី ផ្សេងនោះ ទេ ) ហើយ ដាក់ ហាលថ្ងៃ  រយៈពេល ២ថ្ងៃ  គឺ អាច លក់ ចេញ បានក្នុង ១គីឡូក្រាម  តម្លៃ ចាប់ ពី ២០០០រៀល  ទៅ២២០០រៀល ដោយ ក្នុង ១ថ្ងៃ ទិញ ចូល  និង លក់ ចេញ  ប្រមាណ ជា ៧០០គីឡូក្រាម  ទៅ ១០០០គីឡូក្រា ម  ឯណោះ  ។

លោក  លី  វុទ្ធី  បាន បញ្ជាក់ ទៀត ថា  ប្រសិន ជា មាន ម៉ាស៊ីន សម្ងួត  ការ ផលិត ត្រសក់ ស្រូវ របស់ លោក មួយ នេះ  គឺវា កាន់តែ មាន ភាព ងាយស្រួល  ដោយមិន ចាំបាច់ ឈរ នៅ ហាលថ្ងៃ ប្រែចុះប្រែឡេីង ទៀត ទេ  ហើយ បើ មាន លទ្ធភាព ផលិត ច្រក ជា កំប៉ុង ទៀតនោះ វា កាន់ តែ ល្អ ប្រសើរ  ព្រោះ មុខ របរមួយ នេះ គឺ វាអាច ជួយ កែប្រែ ជីវភាព គ្រួសាររបស់ គាត់ បាន យ៉ាង ល្អ ប្រសើរ ថែម មួយ កម្រិត ផងដែរ   ៕

 

Leave a Reply

Your email address will not be published. Required fields are marked *