ខេត្តស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បង្កឡើងដោយអ្នកបើកបររថយន្តម៉ាករ៉េវហ្វរ័បើកលឿនដូចហោះបុកម៉ូតូNOVOពីក្រោយពេញទំហឹងលាន់ដូចរន្ទះខែប្រាំងបង្កឲ្យម៉ូតូប៉ើងទៅមុខចម្ងាយប្រមាណ១ំម៉ែត្រផ្ទុះឆេះយ៉ាងសន្ធោសន្ធៅឆេះអស់សល់តែគ្រោងឆ្អឹងចំណែកជនរងគ្រោះប៉ើងខ្ទាតចេញពីម៉ូតូបោកក្បាលទៅលើថ្នល់កៅស៊ូបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យសង្វេក។ករណីនេះកើតឡើងកាលពីវេលាម៉ោង១០និង៣២នាទីយប់ថ្ងៃទី២០មិថុនា២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៣/១៤៤ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មានម៉ូតូ០១គ្រឿង ម៉ាក NOVO គ្មានផ្លាកលេខបើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត១គ្រឿងម៉ាក RAVE4 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AP-2028 ក្នុងទឹសដៅស្របទឹសគ្នាពីកើតទៅលិចល្បឿនយ៉ាងលឿន បានបុកម៉ូតូជនរងគ្រោះចំពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះខ្ទាចចេញពីលើម៉ូទូបោកក្បាលទៅលើថ្នល់ស្លាប់ភ្លាមៗតែម្តង ចំណែកម៉ូតូប៉ើងទៅមុខចម្ងាយប្រមាណ១០ម៉ែត្រផ្ទុះឆេះសន្ធោសន្ធៅ ឆេះអស់សល់តែគ្រោងឆ្អឹង។ប្រភពបន្តទៀតថា ជនរងគ្រោះឈ្មោះអែម វ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ(មិនពាក់មួកសុវត្តិភាព) ម៉ូតូខូចខាតធ្ងន់ (ឆេះសល់តែគ្រោងដែក)។ រីឯរថយន្តបង្ក ម៉ាកRAVE4 ពាក់ស្លាកលេខភ្នំពេញ 2AP-2028 បើកបរដោយឈ្មោះនន់ ឡា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង បន្ទាប់ពីបុកម៉ូតូជនរងគ្រោះហើយ ជនបង្កបានរត់គេចខ្លួនបាត់ភ្លាមៗបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ «រថយន្តខូចខាតស្រាល»។ បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងរួច សមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមនីតិវិធី។សមត្ថកិច្ចធ្វើការសន្និដ្ឋានថា មូលហេតុៈ អ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បុកម៉ូតូពីក្រោយ។ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវចាប់ខ្លួនជនបង្កមកឲ្យទទួលខុសត្រូវតាមច្បាប់ឲ្យខាងតែបាន៕

