ខេត្តស្វាយរៀង៖យោង តាម របាយការណ៍ របស់ រដ្ឋបាល ខេត្តស្វាយរៀងបង្ហោះ តាមបណ្តាញសង្គមfacebookចេញ ថ្ងៃទី ២១ មិថុនា ឆ្នាំ២០២១ ក្រុមការងារ ស្រាវជ្រាវ និង តាមដាន បុគ្គល សង្ស័យ ថា មាន ផ្ទុក ជំងឺ កូ វីដ ១៩ ខេត្ត សហការ ជាមួយ ក្រុម ឆ្លើយតប បន្ទាន់ បានធ្វើ កោសល្យវិច័យ យក វត្ថុ សំណាក តាមរយៈ ការធ្វើ តេស្ត រហ័ស រកឃើញ វិជ្ជមាន កូ វីដ១៩សពស្ត្រី ឈ្មោះ មិន គ ន្ធា អាយុ ៤២ ឆ្នាំ ដែល កន្លងមក មានមុខ របរ កម្មការិនី រោងចក្រ កៅ វ៉េ បាន ទទួល មរណភាព នៅ គេហដ្ឋាន ស្ថិតនៅ ភូមិ លៀប ឃុំ កណ្ដៀង រាយ ស្រុក ស្វាយទាប កាលពី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ វេលា ម៉ោង ៣ រសៀល ពេល ធ្វើ តេស្ត ទើប រក ឃើញ មាន វិជ្ជមាន កូ វីដ១៩ ។
បើតាម ការ សន្និដ្ឋាន រប ស់ ក្រុមគ្រូពេទ្យ ស្ត្រី ខាងលើ បាន ទទួល មរណភាព ដោយសារ ជំងឺ កូ វីដ ១៩ ហើយ បាន ប៉ះពាល់ ផ្ទាល់ មនុស្សចំនួន២ នាក់ហើយ ក្រុមការងារ បាន យក វត្ថុ សំណាក វិភាគ ធ្វើតេស្ត នឹងដាក់ ឲ្យ ធ្វើ ច ត្តា ឡី ស័ក នៅផ្ទះ រង់ចាំ លទ្ធផល ចាត់វិធានការ បន្ត ។
ឱកាសនោះផងដែររដ្ឋបាល ខេត្ត ស្វាយរៀង បាន សម្តែង នូវ ក្តី រន្ធត់ និង សោក ស្តាយ ដោយ បាន ទទួល ព័ត៌មាន អំពី ការ ស្លាប់ របស់ អ្នកមាន វិជ្ជមាន កូ វីដ -១៩ កាលពី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ បានបង្ហាញ យ៉ាងច្បាស់ លាស់ ពី ហានិភ័យ ដ៏ កាច សាហាវ ដល់ អាយុជីវិត បងប្អូន ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ក៏ ដូច មនុស្ស ទូទៅ ក្នុង ព្រះរាជាណាចក្រ កម្ពុជា ។
រដ្ឋបាល ខេត្ត ស្វាយរៀងធ្វើអំពាវនាវដល់ បងប្អូន ប្រជាពលរដ្ឋ សូម បង្កើន ការប្រុងប្រយ័ត្ន ចំពោះ សុខភាព ផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ ដោយ គោរព ឱ្យបាន ខ្ជាប់ខ្ជួននិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ ការពារនិង ៣ កុំ របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរ បញ្ជាក់ ថា គិត ត្រឹម ព្រឹក ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ម្សិលមិញ នេះ ខេត្តស្វាយរៀង មាន អ្នក ឆ្លង ជំងឺ កូ វីដ ១៩ ចំនួន ១៥៧០ នាក់ ស្រី ៩១២ នាក់ ជាសះស្បើយ ចំនួន ១០៧៦ នាក់ ស្រី ៦០៦ នាក់ កំពុង ព្យាបាល ចំនួន ៤៨៣ នាក់ ស្រី ៣០៣ នាក់ និង ស្លាប់ ចំនួន ១១ នាក់ ស្រី ៤ នាក់ ។

