បិទ ខ្ទប់ ដំណើរការ លក់ដូរ ជា បណ្ដោះអាសន្ន នៅ ទីប្រជុំជន ផ្សារ ស្វាយជ្រំ ក្នុងស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង

ខេត្តស្វាយរៀងៈ រដ្ឋបាល ស្រុក ស្វាយជ្រំ នៃ ខេត្តស្វាយរៀង បានប្រកាស បិទ ខ្ទប់ ដំណើរការ លក់ដូរ ជា បណ្ដោះអាសន្ន នៅ ទីប្រជុំជន ផ្សារ ស្វាយជ្រុំ ស្ថិតនៅ ក្នុងភូមិ តា ប៉ ឃុំ តា សួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង រយៈពេល ១៤ ថ្ងៃ ចាប់ពី ម៉ោង 00:00 ថ្ងៃទី ២២ ខែមិថុនា រហូតដល់ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ ដើម្បី ចូលរួម បង្ការ ទប់ស្កាត់ និង ផ្ដាច់ ឫសគល់ នៃ ការឆ្លង ជំងឺ កូ វីដ ១៩ បន្តទៀត ក្រោយពី ក្រុមការងារ ស្រុក បាន សហការ ជាមួយ អាជ្ញាធរ ឃុំ ចុះ ស្រាវជ្រាវ រកឃើញ អ្នក ឆ្លង ជំងឺ កូ វីដ ១៩ ចំនួន ៧ នាក់ និង បាន រកឃើញ អ្នក ប៉ះពាល់ ផ្ទាល់ និង ប្រយោល ជាមួយនឹង អ្នកជំងឺ ប្រមាណ ជាង ៤០ នាក់ នៅ រសៀល ថ្ងៃទី ២១ ខែមិថុនា នេះ ។

នៅក្នុង សេចក្ដីជូនដំណឹង នោះ រដ្ឋបាល ស្រុក ស្វាយជ្រំ សូម ជម្រាប ដល់ សាធារណជន បងប្អូន ប្រជាពលរដ្ឋ ជាពិសេស អាជីវករ ផ្សារ ស្វាយជ្រំ ជ្រាបថា បន្ទាប់ពី បាន រក ឃើញ អ្នក វិជ្ជមាន កូ វីដ ១៩ នៅ ទីប្រជុំជន ផ្សារ ស្វាយជ្រំ ស្ថិតនៅ ក្នុងភូមិ តា ប៉ ឃុំ តា សួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន ៧ នាក់ ដែលមាន ឈ្មោះ សយ ភា រី ភេទ ស្រី អាយុ ៣៥ ឆ្នាំ , ឈ្មោះ មាស ភេទ ស្រី អាយុ ៦៧ ឆ្នាំ និង កុមារី ៣ នាក់ ទៀត ជា កូន និង ក្មួយ របស់ ឈ្មោះ សយ ភា រី មាន ទីលំនៅ ក្នុងភូមិ តា ប៉ ឃុំ តា សួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង , ឈ្មោះ ស៊ុន សាវឿន ភេទ ស្រី អាយុ ៦៥ ឆ្នាំ និង ឈ្មោះ កុល មិន ភេទ ប្រុស អាយុ ៦៥ ឆ្នាំ មាន ទីលំនៅ ភូមិ កណ្ដាល ឃុំ គោក ព្រីង ស្រុក ស្វាយជ្រំ ជា អ្នក លក់ សាច់ជ្រូក និង សាច់គោ នៅ ផ្សារ ស្វាយជ្រំ រួចមក ក្រុមការងារ ស្រុក បាន សហការ ជាមួយ អាជ្ញាធរ ឃុំ ចុះ ស្រាវជ្រាវ រកឃើញ អ្នក ប៉ះពាល់ ផ្ទាល់ និង ប្រយោល ជាមួយ នឹង អ្នកជំងឺ ខាងលើ ប្រមាណ ជាង ៤០ នាក់ ហើយ នៅ រសៀល ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ នេះ ។ ក្រុមការងារ បាននិងកំពុង បន្ត ស្រាវជ្រាវ រុករក អ្នកពាក់ព័ន្ធ ផ្ទាល់ និង ប្រយោល ទៀត ដើម្បី ទប់ស្កាត់ ការឆ្លង រាលដាល ជំងឺ កូ វីដ ១៩ នៅ ទីប្រជុំជន ផ្សារ ក៏ដូចជា ទីប្រជុំជន ស្រុក ស្វាយជ្រំ ផងដែរ ។

រដ្ឋបាល ស្រុក ស្វាយជ្រំ សូម បិទ ដំណើរការ តូប លក់ដូរ ជា បណ្ដោះអាសន្ន នៅ ទីប្រជុំជន ផ្សារ ស្វាយជ្រំ រយៈពេល ១៤ ថ្ងៃ ចាប់ពី ម៉ោង 00:00 ថ្ងៃទី ២២ ខែមិថុនា រហូតដល់ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ ដើម្បី ចូលរួម បង្ការ ទប់ស្កាត់ និង ផ្ដាច់ ឫសគល់ នៃ ការឆ្លង ជំងឺ កូ វីដ ១៩ បន្តទៀត ។

បន្ទាប់ ពីនេះ រដ្ឋបាល ស្រុក សូម អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ អាជីវករ ទាំងអស់ ដែល ធ្លាប់មាន ការប៉ះពាល់ ជាមួយ អ្នកជំងឺ កូ វីដ ១៩ បើ មាន អាកា រៈ ក្តៅខ្លួន ក្អក ពិបាក ដកដង្ហើម និង មានការ សង្ស័យថា ឆ្លង មេរោគ កូ វីដ ១៩ សូម អញ្ជើញ មក យក សំណាក ធ្វើតេស្ត មេរោគ កូ វីត ១៩ ជាបន្ទាន់ នូវ ទីតាំង សាលាបឋមសិក្សា ក្រោលគោ ឃុំ ក្រោលគោ ឬ ទំនាក់ទំនង លេខ ទូរស័ព្ទ ០៩៧៧ ៨១៦ ៤០៣ ឬ ទំនាក់ទំនង មក ក្រុមការងារ ស្រាវជ្រាវ និង តាមដាន បុគ្គល សង្ស័យ ផ្ទុក ជំងឺ កូ វីដ ១៩ ខេត្ត តាមរយៈ លេខ ទូរស័ព្ទ ០៤៤ ៧១២ ៥២២, ០៩៧៥ ០៣៤ ៥៦៧ ដើម្បី មាន វិធាន ការបន្ត និង ត្រូវដាក់ ខ្លួន ឲ្យ នៅ ដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ និង ត្រូវ ចូលរួម អនុវត្ត ឲ្យ បាន ខ្ជាប់ខ្ជួន នូវ វិធានការ ការពារ តាម ការណែនាំ របស់ ក្រសួងសុខាភិបាល ៣ ការពារ ៣ កុំ ៕ដោយ សាយ ហ្គន

Leave a Reply

Your email address will not be published. Required fields are marked *