ខេត្តកំពង់ឆ្នាំង :នៅវេលាម៉ោង១និង១០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ
ម៉ូតូ១គ្រឿងម្ចាស់ភ្លេចខ្លួននៅពេលទៅមើលស្រែលោកចោឃើញឧិកាស់ល្អកាច់កម៉ូតូយកទៅបាត់ជាប់អន្ទាក់សមត្ថកិច្ច ។ អធិការនគបាលស្រុកកំពង់លែងបានអោយដឹងថាករណីនេះបានកើតឡើងនៅចំណុចបឹងវែង ស្ថិតក្នុងភូមិសាស្ត្រ.ភូមិសំរោងសែន .ឃុំសំរោងសែន .ស្រុកកំពង់លែង .ខេត្តកំពង់ឆ្នាំង .ម្ចាស់ម៉ូតូត្រូវបានគេស្គាល់ឈ្មោះ ដែក សុង ភេទបុរស អាយុ ៦៧ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជិះញម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2017 ឡើងស៊េរីឆ្នាំ2018 ពាក់ស្លាកលេខ ភ្នំពេញ 1GT-8506 ចេញពីផ្ទះទៅមើលដីស្រែ នៅពេលមកដលើចំណុចកើតហេតុខាងលើ បានចតម៉ូតូទុកនៅលើផ្លូវលំដែលមានចម្ងាយប្រមាណជា ៥០០ ម៉ែត្រ ដោយភ្លេចដកកូនសោរចេញពីម៉ូតូ ពេលទៅមើលដីស្រែបានប្រហែល៤០ នាទីទើបបាននឹកឃើញថាភ្លេចដកកូនសោរចេញពីម៉ូតូ ក៏បានដើរត្រឡប់មកកន្លែងទុក ម៉ូតូវិញស្រាប់តែបាត់ម៉ូតូពីកន្លែងទុកនោះ ហើយក៏បានឆោឡោនិងរាយការណ៍ជូនសមត្ថកិច្ចនគបាលតែម្តងទៅ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុនិងបានធ្វើការ ស្រាវជ្រាវហើយបានឃាត់ខ្លួន ឈ្មោះ អ៊ីម មករា ភេទប្រុស អាយុ ២១ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការនគបាលខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី ៕ សុក្ខារិន

