ឃាត់ជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកៀនស្វាយ

កណ្តាល ៖ ជនសង្ស័យ៥នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីល្ងាច ក្នុងករណីជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ប៉ូលិសនិយាយថា ជនសង្ស័យ៥នាក់រួមមាន ១-ឈ្មោះ សុខ សូរ ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ,២-ឈ្មោះ សោម សាក ភេទប្រុស អាយុ ១៧ឆ្នាំ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ,៣-ឈ្មោះ ទុយ រតនា ភេទប្រុស អាយុ ១៦ឆ្នាំ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ៤-ឈ្មោះ អាង រចការ ភេទប្រុស ១៧ឆ្នាំ និង៥-ឈ្មោះ ចាយ សុីតូ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានលំនៅភូមិយកបាត្រ ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន ១០កញ្ចប់ (មធ្យម ០៥កញ្ចប់ តូច ០៥កញ្ចប់),ជញ្ជីងថ្លឹង ចំនួន ០១,ទូរសព្ទម៉ាក nokia ចុចពិល ០២គ្រឿង ,ថង់ក្រណាតចំនួន ០១,៥-កន្ត្រៃយ៍ចំនួន ០១,ម៉ូតូចំនួន ០១គ្រឿងម៉ាកmio ពណ៌ខៅ្មលាយលឿងទុំ ពាក់ស្លាកលេខ ភ្នំពេញ 1W.8881និងសម្ភារប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលភូមិធំសហការជាមួយកម្លាំងប៉ូលិសជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានល្បាតនៅក្នុងភូមិសាស្ត្រឃុំភូមិធំ លុះដល់ម៉ោងកើតហេតុខាងលើ។ លុះល្បាតដល់ចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ បានឃើញជនសង្ស័យ៤នាក់ កំពុងស្ទូចត្រីនៅស្រះទឹកក្នុងដីក្រុមហ៊ុនវឌ្ឍនៈ ស្ថិតនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរក៏ឃើញមានថ្នាំញៀន៤កញ្ចប់តូច នៅក្នុងកញ្ចប់បារីម៉ាយសាវេនដែលជនសង្ស័យបោះចោលនៅលើស្មៅ។ ភ្លាមនោះកម្លាំងសមត្តកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ធ្វើការសួរនាំពេលនោះអ្នកទាំង ០៤នាក់ បានឆ្លើយសារភាពថា «នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទីយប់ពួកខ្លួនបានអង្គាសលុយគ្នាបានលុយចំនួនពីរមុឺនរៀល ឱ្យទៅឈ្មោះ សុខ សូ ភេទប្រុស យកទៅទិញថ្នាំញៀនពីឈ្មោះ ចាយ សុីតូ ភេទប្រុស អាយុ ៣៧ឆ្នាំ មានលំនៅភូមិយកបាត្រ ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក្នុងតម្លៃដប់មុឺនរៀល ដោយឱ្យលុយចំនួនពីរមុឺនរៀល ដោយនៅជំពាក់ប្រាំបីមុឺនរៀល ដើម្បីយកទៅប្រើប្រាស់ និង លក់បន្ត។ក្រោយពីទទួលចម្លើយសារភាពភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភូមិធំ បានសហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះទៅឃាត់ខ្លួនឈ្មោះ ចាយ សុីតូ ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅផ្ទះឈ្មោះឡុង ស្រីមុំ ស្ថិតនៅក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន ០៥កញ្ចប់ មធ្យម,សម្ភារៈវេចខ្ចប់,ប្រើប្រាស់ថ្នាំញៀនមួយចំនួននិង ជញ្ជីងថ្លឹងថ្នាំញៀនចំនួនមួយគ្រឿង ។នៅចំពោះមុខសមត្ថកិច្ច,ជនសង្ស័យឈ្មោះ ចាយ សុីតូ ភេទប្រុស បានឆ្លើយសារភាពថា«ថ្នាំញៀនខាងលើ ពិតជារបស់ខ្លួនពិតប្រាកដមែនដែលខ្លួនបានទិញពី ឈ្មោះ ភក្រ្ដ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ(មិនស្គាល់ត្រកូល) នៅម្តុំផ្លូវ ៦០ម៉ែត្រ ក្រុងភ្នំពេញដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូច ៗ ដើម្បីលក់បន្ត ។លោកអធិការប៉ូលិសស្រុកកៀនស្វាយ ក៏បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅដល់ចំណុចផ្ទះរបស់ឈ្មោះ ឡុង ស្រីមុំ ភេទស្រី អាយុប្រហែល ២២ ឆ្នាំនៅ ភូមិឃុំកើតហេតុ ដែលជា(ស្រីស្នេហ៍របស់ឈ្មោះ ចាយ សុីតូ ភេទប្រុស) ប៉ុន្តែឈ្មោះ ឡុង ស្រីមុំ ភេទស្រី បានគេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់ ។កម្លាំងសមត្ថកិច្ចក៏បញ្ជូនខ្លួនជនសង្ស័យ ០៥នាក់ រួមទាំងវត្ថុតាងមកប៉ុស្តិ៍រដ្ឋបាលភូមិធំ ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០៥ នាក់បានឆ្លើយសារភាពថា «ថ្នាំញៀន (ម៉ាទឹកកក) ខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន»។ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ចក៏បញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង មកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *