ប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត ដែលរស់នៅនិងស្នាក់នៅក្នុងភូមិសាស្ត្រតំបន់ខ្លះ នៃក្រុង ស្រុក របស់ខេត្តព្រះសីហនុ ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ទទួលបានការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ

ខេត្តព្រះសីហនុ): ប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត ដែលរស់នៅនិងស្នាក់នៅក្នុង ភូមិសាស្ត្រតំបន់ខ្លះ នៃក្រុង ស្រុក របស់ខេត្តព្រះសីហនុ ដែលមានហានិភ័យខ្ពស់នៃ ការឆ្លងរាលដាលជំងឺកូវីដ១៩ ទទួលបានការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ ដែលជាការ គិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់សុខមាលភាពប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ផ្តល់តាមរយៈក្រុម គ្រូពេទ្យរបស់ក្រសួងការពារជាតិហើយកាលពីព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្នុងយុទ្ធនាការថ្ងៃដំបូងនៃការផ្ដល់ការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ក្នុងខេត្តព្រះសីហនុ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ របស់ក្រសួងការពារជាតិ រួមដំណើរដោយនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ  រួមនិងមន្ត្រីយោធាជាន់ខ្ពស់ក្នុងអគ្គបញ្ជាការ  ក្រសួងការពារជាតិ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញទៅកាន់តំបន់ដែលមានហានិភ័យនៃការឆ្លងរាលដាលនោះ ដើម្បីពិនិត្យមើលអំពីការរៀបចំដំណើរការផ្ដល់ការចាក់វ៉ាក់សាំងការពារនេះ ជូនដល់ប្រជាពលរដ្ឋយើង ពីសំណាក់ក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ របស់កងទ័ព នៅក្នុងខេត្តព្រះសីហនុ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបទបញ្ជារបស់ក្រសួងការពារជាតិ ។ សូមបញ្ជាក់ថា នៅតំបន់ខ្លះក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវបានប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ជាតំបន់មានហានិភ័យខ្ពស់កំពុងឆ្លងរីករាលដាលខ្លាំង នូវជំងឺដ៏កាចសាហាវកូវីត១៩ កំពុងយាយី ចំពោះសុខភាពប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត យ៉ាងខ្លាំង ដែលតម្រូវឱ្យអាជ្ញាធរមានការបិទខ្ទប់តំបន់នេះ អស់រយៈពេលយ៉ាងយូរ ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចជាតិ និងរាំងស្ទះដល់ការអភិវឌ្ឍ នៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តទេសចរណ៍មួយនេះយ៉ាងធ្ងន់ធ្ងរ ។ ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវកូវីត១៩ចេញពីក្នុងសហគមន៍ នៅក្នុងតំបន់ខេត្តព្រះសីហនុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់បទបញ្ជាដល់កងទ័ព ឲ្យចូលទៅកាន់តំបន់ទាំងនោះ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងបំណងកាត់ផ្ដាច់ចរន្តនៃការចម្លងរាលដាលនៃជំងឺនេះ ពីប្រជាពលរដ្ឋយើង ក្នុងការស្ដារឡើងវិញនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងបន្តការអភិវឌ្ឍឲ្យប្រសើរឡើងវិញ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិបានថ្លែងថា បើតាមគម្រោងផែនការ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានប្រគល់ភារកិច្ចឱ្យដល់កងទ័ពទទួលខុសត្រូវក្នុងការធ្វើសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត និងជនបរទេស ដែលរស់នៅស្នាក់នៅក្នុងភូមិសាស្ត្រខេត្តដែលមានហានិភ័យទាំង ៥ រួមមានខេត្តព្រះសីហនុ.កំពង់ស្ពឺ.ខេត្តតាកែវ.ខេត្តកំពង់ចាម.និងខេត្តស្វាយរៀង ក្នុងចំណោមមនុស្សមានហានិភ័យខ្ពស់ ត្រូវទទួលការចាក់វ៉ាក់សាំង ចំនួនសរុបប្រមាណ ១លាន ២សែន ៤ម៉ឺន ៤១២នាក់ ក្នុងនោះកងទ័ពទទួលខុសត្រូវចាក់ប្រមាណជា ៨សែន ៣ម៉ឺន ៩ពាន់ ៦៨៥នាក់ សុខាភិបាលតាមបណ្ដាខេត្តទទួលខុសត្រូវចាក់ប្រមាណជា ៤សែន ៧២៧នាក់ ។ ដោយឡែកសម្រាប់តំបន់ខ្លះនៃខេត្តព្រះសីហនុនេះ មានប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត និងជនបរទេស មិនទាន់ទទួលបានវ៉ាក់សាំងប្រមាណជាជាង ២សែន ៣ពាន់ ៣៤០នាក់ ដែលក្នុងចំនួននេះ សុខាភិបាលខេត្តព្រះសីហនុ នឹងធ្វើការទទួលចាក់វ៉ាក់សាំងលើពីរទីតាំង ក្នុងក្រុងព្រះសីហនុ ដែលមានប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងប្រមាណជា ១ម៉ឺន ១៧៥នាក់ និងក្រៅពីនោះមានប្រជាពលរដ្ឋ កម្មករ និយោជិត និងជនបរទេស ប្រមាណជាជាង ១៩ម៉ឺន ៣ពាន់ ១៦៥នាក់ទៀត ក្រុមគ្រូពេទ្យកងទ័ពមកពីអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងទឹក មានអង្គភាពបញ្ជាការដ្ឋានការពារកោះឆ្នេរ.អង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ.អង្គភាពកងពលតូចលេខ ៧០ កងទ័ពជើងគោក.និងក្រុមគ្រូពេទ្យរបស់អង្គភាពកងកិត្តិយសត្រែទ័ព ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ ជាអ្នករ៉ាប់រងនិងទទួលខុសត្រូវក្នុងការផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត និងជនបរទេសទាំងនោះចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយមិនគិតថ្លៃអ្វីទាំងអស់ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសំណូមពរយ៉ាងទទូចដល់សមាជិកក្រុមការងារប្រតិបត្តិ ទាំងអស់ ទាំងក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ ពេលបំពេញបេសកកម្ម ផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត តាមបណ្តាគោលដៅភូមិសាស្រ្តខេត្តព្រះសីហនុ ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននិងត្រឹមត្រូវបំផុត លើវិធានការការពារខ្លួន ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសិខាភិបាលពិសេសសមាជិកក្រុមការងារបច្ចេកទេស នឹងក្រុមគ្រូពេទ្យ ក៍ត្រូវតែយកចិត្តទុកដាក់តាមដាន និងពិនិត្យសុខភាពផ្ទាល់ខ្លួនយើងម្នាក់ៗ ដើម្បីឱ្យប្រាកដ ថាយើងគ្មានផ្ទុកមេរោគកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា មុនពេលបំពេញការងារនៅតាមគោល ដៅនិមួយៗ ដែលប្រការនេះគឺដើម្បីសុខភាពយើងផ្ទាល់ផង ហើយក៍ជាការចូលរួមកាត់ ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងសហគមន៍ យើងផងដែរ ។ នាយឧត្តមសេនីយ៍ ប្រធានប្រតិបត្តិចាក់វ៉ាក់សាំង ក្រសួងការពារជាតិ ក៏បានរំលឹកដល់ប្រធាន អនុប្រធាន ក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ ទាំងអស់ គ្រប់គោលដៅផ្ដល់ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ត្រូវឆ្លៀតពេលក្នុងការអប់រំ ពន្យល់ណែនាំ ដល់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ពីកងទ័ពយើង ឲ្យចេះអនុវត្តនៅវិធានការ សុខាភិបាល ៣កុំ ៣ការពារ មានការរក្សាគម្លាតសុវត្តិភាព អនាម័យ ការវាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ អាកុល ពាក់ម៉ាស ឱ្យបានជាប្រចាំ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា ។

Leave a Reply

Your email address will not be published. Required fields are marked *