ខេត្តកំពង់ឆ្នាំងៈ អភិបាលរងខេត្តកំពង់ឆ្នាំងលោក អមសុភា បានអំពាវនាវបែបនេះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នៅក្នុងពិធីជួបសំណេះសំណាលជាមួយជនពិការចំនួន២០នាក់ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តលិខិតជំរាបរបស់ក្រសួងមហាផ្ទៃ វិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារនិង៣កុំ ដើម្បីទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។ ពិធីមានការចូលរួមពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តនិងជនពិការចំនួន២០នាក់នៅមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង។
អភិបាលខេត្តកំពង់ឆ្នាំងលោក អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់ជនពិការទាំង អស់សូមមានការប្រុងប្រយ័ត្នខ្ពស់ ជំងឺកូវីដ-១៩គឺយើងមិនអាចដឹងថា អ្នកផ្ទុកឬក៏មិនមានទេ ព្រោះយើងមើលមិនដឹងនោះទេ ដូចនេះយើងត្រូវតែគិតពី សុខភាពរបស់ខ្លួន ដោយអនុវត្តន៍តាមវិធានការរបស់រដ្ឋបាលខេត្ត វិធានការរបស់ក្រសួងមហាផ្ទៃ វិធានកសររបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ អោយបានជាប់ជាប្រចាំទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន។នៅក្នុងឱកាសនោះផងដែរលោក អម សុភា និង សហការី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូន ដល់ជនពិការទាំង២០ នាក់បានចូលរួមក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម.គុយទាវភ្នំពេញ១០កញ្ចប់.ត្រីខ១០កំប៉ុង,ទឹកត្រី៦ដប.ទឹកស៊ីអ៉ីវ៦ដប.ប្រេងឆា១ដប.ក្រម៉ា១និងសារ៉ុងចំនួន១ផងដែរ៕ ដោយសុក្ខារិន

