ប៉ូលីសកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស២នាក់ ជាមួយថ្នាំញៀន ចំនួន៨កញ្ចប់

កំពង់ឆ្នាំង  ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល នីតិវិធី ពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែក ប្រឆាំងគ្រឿង ញៀន ក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ឆ្នាំង ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សមគំនិត និងប្រើប្រាស់ ដោយ ខុសច្បាប់ នូវសារធាតុញៀនមួយករណី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះ ១/ ឈ្មោះសុខ វិចិត្រ ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារ

ឆ្នាំង ក្រុង .ខេត្តកំពង់ឆ្នាំ (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។ /ឈ្មោះផាន់ សុធីតា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។លោកហ៊ុល វាសនា បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀន ចំនួន៨កញ្ចប់ធំ ទូរសព្ឌ័ ១គ្រឿង ម៉ូតូ ១គ្រឿង ឧបករណ៍វេចខ្ចប់ និង សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួយកចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការបន្តតាមនិតិវីធី ៕

Leave a Reply

Your email address will not be published. Required fields are marked *