ក្មេងប្រុសស្រីពីរនាក់បងប្អូនបង្អែតលងទឹកករណ្តៅជីកដាក់លូស្លាប់!

ខេត្តកណ្តាលៈក្មេងពីរនាក់បងប្អូនបង្កើតនៅជាមួយយាយជីដូនពេលឪពុកម្ដាយចេញទៅធ្វើការបាត់បានលង់ទឹកស្លាប់ខណៈនាំគ្នាទៅលេងទឹកភ្លៀងនៅខាងក្រោយផ្ទះ។

ហេតុការនេះបានភ្ញាក់ផ្អើលនៅ វេលាម៉ោង១៥.៣០នាទីថ្ងៃទី 22 ខែមិថុនាឆ្នាំ 2021

នៅត្រង់ចំណុចភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្មេងរងគ្រោះចំនួន០២នាក់ដែលស្លាប់នោះ

ទី១-ឈ្មោះសុីម គុជនីម ភេទស្រី អាយុ៧ឆ្នាំជារសិស្ស

ទី២-ឈ្មោះសុីម គុជលៀង ភេទប្រុសអាយុ៤ឆ្នាំទាំងពីរនាក់ត្រូវជាបងប្អូនបង្កើត

មានទីលំនៅភូមិឃុំកើតហេតុខាងលេី។

បើតាមការបំភ្លឺពីឈ្មោះឌុច ប៉ុកភេទស្រីអាយុ៥៥ឆ្នាំត្រូវជាជីដូន រងគ្រោះ)បានបំភ្លឺប្រាប់អោយដឹងថា នៅមុនពេលកើតហេតុមានភ្លៀងធ្លាក់ មួយមេយ៉ាងធំក្មេងទាំងពីរនាក់បងប្អូនបានទៅលេងទឹកភ្លៀងនៅខាងក្រោយផ្ទះចំណែកយាយជីដូនបានមិនចាប់អារម្មណ៍នោញទេនៅរវល់ដងទឹកដាក់ពាងនៅខាងក្រោមផ្ទះពេលរាំងភ្លៀងរក៏មិនឃើញចៅ

ក៏បានដើររកស្រាប់តែប្រទះឃើញចៅទាំងពីរលង់ទឹករណ្តៅជីកដាក់លូបង្គុន់នៅខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៍មានភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញបច្ចេកទេសស្រុកកៀនស្វាយ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងក្រុមគ្រួសាររងគ្រោះបានចុះដល់ចំណុចកើតហេតុពិនិត្យរបស់សមត្ថកិច្ចឃើញថាសាកសពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន។

ហើយក៏បានប្រុសគល់សពក្មេងរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *