រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ លើក្រុមគ្រួសារលោក ហេង សៀង ហាក់ ចំនួន០៤នាក់បន្តទៀត

ព្រះវិហារៈ  នាយប់ ថ្ងៃទី២២ ខែមិថុនា  ឆ្នាំ២០២១ ក្រុមការស្រាវជ្រាវ និងយកសំណាករបស់មន្ទីរ សុខាភិបាលខេត្តព្រះវិហារ បានរកឃើញវិជ្ជមានកូវីដ១៩លើក្រុមគ្រួសារ ឈ្មោះ ហេង សៀង ហាក់  ភេទប្រុសអាយុ៤១ឆ្នាំ  ជាជាងជួសជុលម៉ូតូដែលមានផ្ទុកវិជ្ជមានកូវិដ១៩ និងរកឃើញទៅលើក្រុមគ្រួសារចំនួន០៤នាក់ទៀត ក្នុងនោះ កុមារ០៣នាក់ ចាស់ម្នាក់ដែលមានឈ្មោះ :

១/ឈ្មោះ.សេង  គឺមណាត  ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធ

២/កុមារា ហាក់  នីត ភេទប្រុស  អាយុ១១ឆ្នាំ ត្រូវជាកូន

៣/កុមារា  ហាក់. ថារ័ត្ន ភេទប្រុស អាយុ០៤ឆ្នាំត្រូវជាកូន

៣/កុមារី.ភិន ចន្រ្តា ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាក្មួយ

សូមបញ្ជាក់ថា  ក្រុមការងារបានយកសំណាកលើក្រុមគ្រួសារ  ហេង  សៀង ហាក់ ចំនួន១៣នាក់ ជាលទ្ធផលរកឃើញសរុបរកឃើញ៥នាក់ វិជ្ជមានកូវីដ១៩ អ្នកទាំងអស់ រស់នៅភូមិភូមិស្រយង់ជើង ឃុំស្រយង់  ស្រុកគូលែន ខេត្តព្រះវិហារ ។

Leave a Reply

Your email address will not be published. Required fields are marked *