សមត្ថកិច្ចក្រុងតាខ្មៅឃាត់ជនសង្ស័យម្នាក់ជាមួយថ្នាំញៀន២៨កញ្ចប់

កណ្តាល ៖សមត្ថកិច្ចក្រុងតាខ្មៅបានឃាត់ជនសង្ស័យម្នាក់ជាមួយថ្នាំញៀន២៨កញ្ចប់ នាថ្ងៃទី២២មិថុនាឆ្នាំ២០២១វេលាម៉ោង១១ នៅចំណុចលើផ្លូវលេខ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះជឿន ឌីណា ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅភូមិខ្នាច់ជុំ ឃុំសេដា ស្រុកដំបែរ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅបន្ទប់ជួលភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២៨កញ្ចប់តូច,ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខកណ្តាល 1L-3358 ,ទូរសព្ទ០២គ្រឿងម៉ាកNOKIAចុចពិលនិងម៉ាកICaIiពណ៌ទឹកមាស។

សមត្ថកិច្ចបន្តថាមុនពេលកើតហេតុកម្លាំងប៉ូលិសក្រុងតាខ្មៅនិងកម្លាំងប៉ូលិសប៉ុស្តិ៍តាខ្មៅបានចេញល្បាតដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូលើផ្លូវលេខ២១០កម្លាំងប៉ូលិសបានឃាត់សួរនាំហើយឆែកឆេររកឃើញថ្នាំញៀន០១ថង់លាក់ទុក ក្នុងមួកសុវត្តិភាពហើយថ្នាំញៀន០១ថង់នោះកម្លាំងប៉ូលិសពិនិត្យឃើញមានចំនួន២៨កញ្ចប់ តូច។

បន្ទាប់មកក៏បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកផ្នែកជំនាញនៃអធិការដ្ឋានក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *