កុមារីអាយុ ៨ ឆ្នាំរងគ្រោះដោយ ឪពុក ចាប់រំលោភ បានទទួលអំណោយ ២ លានរៀលពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង :នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា   ឆ្នាំ ២០២១នេះទឹកប្រាក់ចំនួន ២ លានរៀលរួមនិង ភេសជ្ជៈមួយចំនួនដែលជាអំណោយ ដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបាន លោកស្នងការរងឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន  នាំយកទៅប្រគល់ជូនកុមារីអាយុ ៨ ឆ្នាំ ដែលរងគ្រោះដោយឪពុកបង្កើតចាប់រំលោភពេលកន្លង និង បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ត្រី អៀប៊ុនធឿន បានមានប្រសាសន៍ក្នុងពេលនេះថាដោយមើល ឃើញពីភាពលំបាក របស់កុមារីរងគ្រោះដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានជួយឧបត្ថម្ភដល់កុមារីរងគ្រោះនូវទឹកប្រាក់ចំនួន ២ លានរៀល រួមទាំងសម្ភារហូបចុកមួយចំនួនមានទឹកដោះគោ ស្កសរ ទឹកសេរ៉ូ និងទឹកក្រូចចំនួន ៣កេសផងដែរ ។

ហើយជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ក៏បានជួយឧបត្ថម្ភនូវទឹកក្រូចចំនួន ១០កេះ ជូនដល់ក្រុមគ្រូពេទ្យនៅក្នុងអគារសម្ភព ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលកុមារីរងគ្រោះទៀតផងដែរ ។

ក្នុងឱកាសនេះផងដែល លោកវិជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់លោកស្នងការ ស្នងការរង ដែលបាននាំ អំណោយជាភេសជ្ជៈ  មកដល់ជូនក្រុមគ្រូពេទ្យនៅពេលនេះផងដែរ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២១ កុមារីអាយុ៨ឆ្នាំ មានទីលំនៅ ស្រុកសាមគ្គីមានជ័យបានរងគ្រោះដោយឪពុកបង្កើត ឈ្មោះ សេង ចន្ឋី អាយុ ២៨ឆ្នាំចាប់រំលោភ បានសម្រេចបណ្ដាលឱ្យកុមារីរងគ្រោះរងរបួសជាទម្ងន់ហើយត្រូវបានដឹកយកមកព្យាបាលនៅមន្ទីរពេទ្យចំណែកជនដៃដល់ត្រូវបានប៉ូលិសតាមចាប់ខ្លួនបាននៅថ្ងៃទី ១៧ ខែមិថុនា គឺក្រោយកើតហេតុ២ថ្ងៃ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដែលពេលនេះកំពុងជាប់ក្នុងពន្ធនាគារតាមផ្លូវច្បាប់ ៕  សុក្ខារិន

 

Leave a Reply

Your email address will not be published. Required fields are marked *