អាគារសិក្សា វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក្រុង ព្រះវិហារ ខេត្តព្រះវិហារត្រូវបានបោស សម្អាតរៀបចំគ្រែសម្រាប់ព្យាបាលអ្នកជម្អឺកូវិដ១៩

ព្រះវិហារ៖ នៅព្រឹកថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ សហភាព សហព័ន្ធយុវជន កម្ពុជា  ខេត្តព្រះវិហារ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម ប្រាក់  សុវណ្ណ អភិបាល  នៃគណៈអភិបាលខេត្តព្រះវិហារ និងក្រោមការដឹកនាំរបស់ឯកឧត្ដម យុង  គឹម ហ៊ាន  ប្រធាន ស.ស.យ.ក. ខេត្តព្រះវិហារ ឯកឧត្តម អនុប្រធាន  លោក លោកស្រី  ប្រធាន អនុប្រធាន  សមាជិក  សមាជិកា កម្លាំងស.ស.យ.ក.ប្រចាំសាលាខេត្ត  មន្ទីរអន្តរៈវិស័យ អង្គភាពជុំវិញខេត្ត បាន ចូលរួមបន្តរៀបចំបោសសម្អាត និងរៀបចំគ្រែ នៅអាគារសិក្សា វិទ្យាល័យ  ជា ស៊ីម ត្បែងមានជ័យ ក្រុង ព្រះវិហារ ខេត្តព្រះវិហារ ដើម្បីត្រៀមសម្រាប់ទុក ជាមណ្ឌលសម្រាកព្យាបាលជូនដល់បងប្អូនដែលមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។

ហេតុនេះហើយសូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរ  ចូលរួមបន្តអនុវត្តនូវវិធានការ ៣-ការពារ និង ៣-កុំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន ដើម្បី ចូល រួមចំណែកទប់ស្កាត់ ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ក្នុង សហគមន៍របស់យើង ទាំង អស់ គ្នា៕សេង ពិសិដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *