ជនសង្សយ័លួចម៉ូតូហើយជិះរត់គេចជាប់អន្ទាក់សមត្ថកិច្ចស្រុកតាលោសែនជ័យ

ខេត្តពោធិសាត់:នៅវេលាម៉ោង៩និង១៥នាទីថ្ងៃទី២៦មិថុនា២០២១ហេតុការនេះបានកើតឡើងនៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិតាំងគោក.ឃុំតាលោ.ស្រុកតាលោសែនជ័យខេត្តពោធិសាត់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្សយ័ ម្នាក់ករណីលួចកាច់ក៍ម៉ូតូប្រជាពលរដ្ឋ ។

ស្នងការរងនគបាលខេត្តពោធិសាត់ លោក ឧត្តមសេនីយ៍ត្រី ម៉ូលីដា បានអោយដឹងនៅរសៀលថ្ងៃទី២៧មិថុនា២០២១នេះថាជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ម៉ី សារ៉ុន ភេទប្រុសអាយុ៤១ឆ្នាំសញ្ជាតិខ្មែររសនៅ ភូមិជ័រម្គាន.ឃុំត្នោតជុំ.ស្រុកក្រគ ខេត្តពោធិ៍សាត់មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកវ៉េវអាលហ្វាពណ៌ស សេរី២០១៣គ្មានស្លាកលេខជិះទៅបាត់ដែលមានម្ចាស់ឈ្មោះ សុខ អាន ភេទស្រីអាយុ៦២ឆ្នាំ សញ្ជាតិខ្មែរ ​រស់នៅភូមិឃុំកើតហេតុខាងលើ ។

លោកថាក្រោយពីទទួលពត៌មានកំលាំងអធិការសហការជាមួយកំលាំងប៉ុស្តិ៍បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានទាំងវត្ថុតាងនៅតាមផ្លូវចំណុចបឹងអំពិលភូមិតាំងគោក.ឃុំតាលោនៅវេលាម៉ោង១០និង១៥នាទីថ្ងៃដដែលជនសង្សយ័ត្រូវបានសមត្ថកិច្ចឃាត់ខ្កួនបាននិងធ្វើតេសទឹកនោមមានសារធាតុញៀននិងបានក៍សាសំណុំចាត់ការបន្តតាម៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *