ប្រហែលមិនខ្លាចឆ្លងកូវីដ-១៩ទេមើលទៅ! កន្លែងលេងបាលទះមួយកន្លែងក្នុងឃុំក្រោលគោបានបើកដំណើរការយ៉ាងរលួនដោយអជ្ញាធរមើលមិនឃើញ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលរស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ បានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ មានកន្លែងចាក់បាលទះបានបើកយ៉ាងរលួនអោយមនុស្សចូលលេងជារៀងរាល់សប្ដាហ៍ដោយ ក្នុងមួយសប្ដាហ៍ លេងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មានមនុស្សច្រើនដែល មកពីតំបន់ផ្សេងៗគ្នាផ្តុំមើលនិងចាក់បាល់ដោយមិនខ្លាចឆ្លងមេរោគកូវីដ-១៩ទល់តែសោះ។

ពលរដ្ឋបានបន្តថាទីតាំងដែលលេងបាលទះ នឹងអោយមនុស្សដាក់ប្រាក់ផ្នល់គ្នាដោយសេរីមានឈ្មោះ Bee Bee Cafe & ការហ្វេដូងក្រអូប ។

ហើយបើតាមអ្នកដែលបានចូលលេងក្នុងទីតាំងនោះ ថាមនុស្សក្នុងមួយថ្ងៃៗ ប្រមាណជាជាង ៤០នាក់ទៅ៥០នាក់ រថយន្តសេរីទំនើបៗ ម៉ូតូក៏ច្រើនគ្រឿង ហើយទឹកប្រាប់ដែលចាក់ផ្នល់គ្នានោះ ចន្លោះ ពីរ ៥០ម៉ឺនទៅដល់ជាង ២លាន់ក៏មាន។

ទាក់ទងនឹងកន្លែងបើកល្បែងបាទទះខាងលើលោក ភោគ វណ្ណថន មេឃុំក្រោលគោ បានប្រាប់តាមទូរសព្ទ័ថា ម្ចាស់ទីតាំងឈ្មោះ ណុច ភេទស្រី តែមិនដឹងត្រកូលអីទេ ហើយនៅខែមុនក៏លោកថាបានចុះទៅបិទម្ដងរួចហើយដែរ។ ដោយបិទទីតាំងខាងលិច បើកទីតាំងខាងកើតមិនដឹងម្ចាស់គិតមិច ហើយនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក៏អោយកំលាំងសមត្ថកិច្ចចុះបិទរួចរាល់ដែរ៕ដោយ សាយហ្គន

Leave a Reply

Your email address will not be published. Required fields are marked *