រថយន្តធន់ធំសណ្ដោងកន្ទុយរ៉ឺម៉កដាច់ក្រឡាប់បះជើងលើផ្លូវជាតិដោយសារតែផ្ទុកទំនិញធ្ងន់លើសតោនកំណត់

ខេត្តកំពង់ឆ្នាំង: រថយន្តធន់ធំមួយគ្រឿងសណ្តោងរ៉ឺម៉កក្រឡាប់ផ្ងាជើងលើកំណាត់ផ្លូវជាតិលេខ ៥ ដោយសារតែការផ្ទុកទំនិញធ្ងន់ហួសកំណត់ហើយដាច់កន្ទុយរ៉ឺម៉កសណ្តោងខាងកនរោយចេញពីក្បាលរថយន្តដែលសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃដែលធ្វើដំណើរលើផ្លូវសាធារណះ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅម៉ោង៦ និង ២០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រលេខ៩២ និង៩៣ ស្ថិតនៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរជិតវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើនេះម៉ាកហ៊ីយ៉ាន់ដាយក្បាល រថយន្តពាក់ ស្លាកលេខ 3- B 5163 កន្ទុយរ៉ឺមក សណ្តោង ពាក់ស្លាកលេខ 4 A-2330 ដឹកទំនិញពេញរឺម៉កសណ្ដោង និងបានដាច់រ៉ឺម៉កស ណ្ដោងខាងក្រោយចេញពីក្បាលរថយន្តក្រឡាប់ផ្ងា ជើងនៅផ្នែកខាងស្ដាំដៃ។

អ្នកបើកបររថយន្តធន់ធំបានអោយដឹងនៅកន្លែងកើតហេតុថា រថយន្តរបស់គាត់មានដឹកភេសជ្ជៈរបស់ក្រុមហ៊ុនមួយនៅភ្នំពេញ ធ្វើដំណើរពីប៉ោយប៉ែតទៅភ្នំពេញ ។

នៅពេលកំពង់បើកបរមកដល់ចំណុចខាងលើនេះក៏ស្រាប់តែដាច់កន្ទុយរម៉កសណ្ដោងចេញពីក្បាលរថយន្ត ហើយក្រឡាប់ធ្លាកើផ្លូវក្រឡាបផ្ងាជើងតែម្តង  ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃដែលធ្វើដំណើរតាមផ្លូវនោះឡើយ ។

ក្រោយពេលកើតហេតុគាត់បានទូរស័ព្ទទៅម្ចាស់ក្រុមហ៊ុនភេសជ្ជៈដើម្បីយករថយន្តផ្សេង ១ គ្រឿងទៀត មកសាងទំនិញដឹកទៅគោ លដៅ ទើបអាចស្ទូចទាញ រ៉ឺម៉កសណ្ដោងដែលក្រឡាប់នេះយកទៅធ្វើការជួសជុលបាន ។

ករណីរថយន្តសណ្តោងរ៉ឺម៉កដាច់ចេញពីក្បាលរថយន្តក្រឡាប់បះ ជើងបែបនេះ គេសន្និដ្ឋានថាអាចបណ្ដាលមកពីការផ្ទុកទំនិញលើស ចំណុះ ទើបបង្កឲ្យរ៉ឺម៉កសណ្ដោងដាច់ក្រឡាប់បែបនេះ ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *