កម្មកធ្វើផ្លូវម្នាក់បានរងរបួសធ្ងន់គ្រាដែលជួបគ្រោះថ្នាក់រថយន្តដឹកជញ្ជូនឥវ៉ាន់បញ្ញើរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បុកជាមួយម៉ូតូកម្មករធ្វើផ្លូវឆេះខ្ទេចកាប៊ីនផ្នែកមុខ

ខេត្តកំពង់ឆ្នាំង៖កម្មករធ្វើការឲ្យក្រុមហ៊ុនជប៉ុនធ្វើផ្លូវម្នាក់ បានរងរបួសជាធ្ងន់នៅក្នុងហេតុការ​គ្រោះថ្នាក់គ្រាដែលរថយន្តដឹករបស់បញ្ញើ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ១គ្រឿងបានបុកម៉ូតូកម្មកធ្វើផ្លូវរងការខូចខាតឆេះខ្ទេចកាប៊ីនផ្នែកខាងមុខ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 5 និង 20 នាទីព្រឹកថ្ងៃទី 28 ខែមិថុនា  2021 នៅលើកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 85 និង86  ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អធិការនគរបាលស្រុករលាប្អៀរ លោក ទឹមចន្ធី ដែលបានចុះទៅពិនិត្យកន្លែងកើតហេតុបានដឹងថា កម្មករ ធ្វើផ្លូវរបស់ក្រុមហ៊ុនជប៉ុន ដែលបានរងរបួសធ្ងន់ មានឈ្មោះ សេង សុភក្រ្តា អាយុ 22 ឆ្នាំ មានទីលំនៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។

អធិការនគបាលស្រុកបានអោយដឹងទៀតថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ  3P.47 14 ជារថយន្តដឹកជញ្ជូនឥវ៉ានបញ្ញើរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ បើកបរដោយជនមិនស្គាល់ឈ្មោះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយជនរងគ្រោះ ឈ្មោះ សេង សុភ័ក្ត្រា ជាកម្មករធ្វើផ្លូវក្រុមហ៊ុនជប៉ុន បណ្ដាលឲ្យរងរបួសធ្ងន់ និងបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។

អធិការនគរបាល ស្រុករលាប្អៀរ បានបញ្ជាក់អោយដឹងទៀតថា៖ ខណៈពេលរថយន្តបុកជាមួយម៉ូតូខាងលើនេះ រថយន្តមិនបានឈប់នោះទេ គឺបើកទៅមុខនិងបានអូសម៉ូតូដែលជាប់ពីខាងក្រោមរថយន្តចម្ងាយជាង៦០ ម៉ែត្រ ដែលបង្ករចេញជាផ្កាភ្លើងឆេះម៉ូតូនិងបានបន្តឆេះរថយន្ត ដោយឡែកអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ។

នៅក្នុងហេតុការខាងលើនេះដែរ រថយន្តពន្លត់អគ្គីភ័យ២គ្រឿងបានចេញអន្តរាគមន៍ពន្លត់ ទើបអគ្គីភ័យឆេះបានត្រឹមតែកាប៊ីនរថយន្តខាងមុខដែល មិនរាលដាល ឆេះបន្តមកផ្នែកខាងក្រោយ ដែលមានសម្ភារៈ របស់អ្នកបញ្ញើរពេញខ្លុបរថយន្តខាងក្រោយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តស្ទូច មកស្ទូចរថយន្ត ទៅដាក់នៅអធិការដ្ឋាន នគរបាល ជាមួយម៉ូតូជនរងគ្រោះ ។

ដោយឡែកបញ្ញើរបស់អតិថិជន ដែលនៅសេសសល់ ត្រូវសមត្ថកិច្ច ឱ្យក្រុមហ៊ុនវីរៈប៊ុនថាំ ផ្ទេរដាក់រថយន្តផ្សេង ដឹកយកទៅឱ្យអតិថិជនបន្ត។ សូមបញ្ជាក់ផងដែរថាកន្លងទៅពេលថ្មីៗនេះរថយន្តដឹកឥវ៉ាន់បញ្ញើរបស់ក្រុមហ៊ុនវិរះប៊ុនផាំបានបុកជាមួយរថយន្តស្ទូចបណ្តាលអោយខ្ទេចការប៊ិនផ្នែកខាងមុខខ្ទេចនិងជាប់អ្នកបើកបរត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយគាស់យកចេញផងដែរ ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *