ខេត្តកំពង់ឆ្នាំង :នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញវេលាម៉ោង ៨ និង ៥០ នាទី យប់នៅចំណុចភូមិ ផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបែកកង់មុខធ្លាក់ប្រឡាយ ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ជា សុវណ្ណដេត ភេទប្រុស អាយុ ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងថ្មី ឃុំ អញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានបើករថយន្តមួយគ្រឿងម៉ាក កាមារីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-9148 ក្នុងទិសដៅពីលិចទៅកើត ។
សមត្ថកិច្ចបានអោយដឹងទៀតថានៅពេលជនរងគ្រោះបើកមកដល់ចំណុចខាងលើបែកកង់មុខរេចង្កូតធ្លាក់ប្រឡាយបណ្ដាលឲ្យផ្ទុះហ្គាស់ឆេះស្លាប់អ្នកបើកបរក្នុងរថយន្ដតែម្ដង ។
នៅក្នុងហេតុការខាងលើរថយន្តអគ្គីភ័យរបស់អធិការដ្ឋានគរបាលស្រុកបរិបូណ៌បានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់អស់ ទឹកមួយ រថយន្តទើបរលត់ទាំងស្រុង ។
ក្រោយពេលកើតហេតុសាកសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្តគលើអោយក្រុមគ្រួសារនៃយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ដោយ សុក្ខារិន

