ចាប់ខ្លួន២នាក់,រត់រួចម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងតាខ្មៅ

កណ្តាល ៖ ជនសង្ស័យ២នាក់ចំណោម៣នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅចាប់ខ្លួន ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី២៧មិថុនាឆ្នាំ២០២១វេលាម៉ោង០២ នៅចំណុចផ្លូវជាតិលេខ០២ ស្តុបក្រពើរហារ ភូមិក្រពើហារសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះឈិន-ចាន់ណាន់ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន),២-ឈ្មោះសេង-ពិសី ភេទស្រីអាយុ១៨ឆ្នាំរស់នៅភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)និង៣-ឈ្មោះស៉ីណេត សហនីត ភេទប្រុស១៩ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាសថ្លាសង្ស័យជាសារធាតុញៀនចំនួន១២កញ្ចប់តូច, ទូរសព្ទ០១គ្រឿងម៉ាកNOKIAចុចពិលពណ៌ខៀវនិងម៉ូតូ០១គ្រឿម៉ាកCITCKបិទស្កុតពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1V-1524 ។

សមត្ថកិច្ចបន្តថាដំបូងកម្លាំងប៉ូលិសក្រុងតាខ្មៅបានចេញល្បាតដល់ចំណុចកើតក៏ប្រទះឃើញជនសង្ស័យ៣នាក់កំពុងឈប់ម៉ូតូនិយាយគ្នាហើយកម្លាំងប៉ូលិសក៏ឃាត់សួរនាំ,ពេលនោះជនសង្ស័យឈ្មោះស៉ីណេត សហនីត បានបោះថ្នាំចោលទៅជិតជើងឈ្មោះសេង ពិសីប្រហែលចម្ងាយ០២ម៉ែត្រ រួចរត់គេចខ្លួនបាត់នៅសល់ជនសង្ស័យ០២នាក់ខាងលើសមត្ថកិច្ចបានឃាត់ខ្លួនហើយរាយការណ៍ជូនលោកអធិការ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងមកផ្នែកជំនាញនៃអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ ភាវុន

Leave a Reply

Your email address will not be published. Required fields are marked *