រយះពេលត្រឹមតែ១ថ្ងៃមនុស្សក្មេងចាស់២នាក់បានស្លាប់ដោយសាលង់ទឹក

ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង៩និង០០នាទីថ្ងៃទី២៧មិថុនា២០២១ម្សិលមិញបុរសម្នាក់បានស្លាប់ដោយសារលង់ទឹក ។

អធិការនគបាលស្រុកកំពង់លែងបានអោយដឹងថាជនរងគ្រោះសងលើមានឈ្មោះ ឡុចវៃ ភេទប្រុសអាយុ ៥២ឆ្នាំ រស់នៅក្នុងភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង រស់នៅតែម្នាក់ឯងនិងផឹកស្រាស្រវឹងជាប្រចាំ  ។

អធិការនគបាលស្រុកកំពង់លែងបានអោយដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានយកគោដេញឆ្លងទឹកព្រែកទៅអោយស៊ីស្មៅលុះដល់ពេលល្ងាចអ្នកជិតខាងពុំឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ។

អធិការនគបាលស្រុកអោយដឹងទៀតថាលុះដល់ព្រឹកថ្ងៃទី២៨មិថុនា២០៣១វេលសម៉ោង៦និង៣០នាទីថ្ងៃទី២៨មិថុនា២០២១ត្រូវបសនប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកព្រែកហើយបានរាយការណ៍ជូនសមត្ថកិច្ច ។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យចុះទៅពិនិត្យសាកសមឃើញថាពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ទៅឱ្យសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។

ដោយឡែកនៅវេលាម៉ោង 5 និង 35 នាទីល្ងាចថ្ងៃទី 27 មិថុនា 2021កុមារាម្នាក់បានលង់ទឹកទន្លេស្លាប់ដោយសារឪពុកម្ដាយមានការប្រហែស ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថារងគ្រោះខាងលើមានឈ្មោះ ស៊នលីហាវ ភេទប្រុសអាយុ 2 ឆ្នាំរស់នៅក្នុងភូមិព្រែកសាលាឃុំទឹកហូតស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

នៅក្នុងករណីខាងលើនេះឪពុកកុមាររងគ្រោះបានប្រាប់សមត្ថកិច្ចនិងអ្នកជិតខាងថាកូនរបស់ខ្លួនឈ្មោះ ស៊ល់លីហាវ បានរត់លេងជាមួយក្មេងតូចដូចគ្នាហើយក៏បាត់ឈ្មោះ ស៊ននីហាវ ប្រហែលកន្លះម៉ោងទើបនាំគ្នាផ្អើលឆោឡោដើររកនៅលើគោកមិនឃើញក៏នាំគ្នាចុះតាមច្រាំងទន្លេរាវក្នុងទឹកទើបប្រទះឃើញកុមាររងគ្រោះបានលង់ទឹកស្លាប់បាត់ហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការការពិនិត្យនិងបានបញ្ជាក់ថាកុមាររងគ្រោះពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែននិងបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *