សហគមន៌ព្រៃឈើចំនួន ១១ បានទទួលសម្ភារៈល្បាតពីមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទព្រះវិហារ

ព្រះវិហារៈ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការសហគមន៍ព្រៃឈើឆែបលិច ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបចំកម្មវិធីប្រគល់ ទទួលសម្ភារៈចុះល្បាតព្រៃ ជូនដល់សហគមន៍ព្រៃឈើ ចំនួន១១ ក្នុងស្រុកឆែប-ជ័យសែន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយ ផ្នែករដ្ឋបាលព្រៃឈើឆែប។

ក្នុងនោះរួមមាន៖    ប្រេងឥន្ទនះ និងកូនឈើហូបផ្លែ ចំនួន៣៥០ដើមបែកចែកតាមសហគមន៍

១១សហគមន៍

១.សហគមន៍ព្រៃឈើ ត្រពាំងក្បាលដំរី

២.សហគមន៍ព្រៃឈើ និយមត្រពាំងចំបក់

៣.សហគមន៍ព្រៃឈើ កំពង់ស្រណោះ

៤.សហគមន៍ព្រៃឈើ ព្រះឥន្ទផ្កាយរះ

៥.សហគមន៍ព្រៃឈើ ឆែបលិច

៦.សហគមន៍ព្រៃឈើ សង្កែ

៧.សហគមន៍ព្រៃឈើ ក្រសំាង

៨.សហគមន៍ព្រៃឈើ សាអែម

៩.សហគមន៍ព្រៃឈើ ព្រៃខ្លុងត្រពាំងស្អាង

១០.សហគមន៍ព្រៃឈើ ជ្រាប់ភ្នំដំបូក

១១.សហគមន៍ព្រៃឈើ ភ្នំព្រះឥន្ទទ្រង់

ពិធីប្រគល់និងទទួលនោះដែរ មានការចូលរួមពីលោក ស៊្រុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ-លោកនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ-លោក ចាន់ លី អភិបាលរងស្រុកឆែប-លោកនាយផ្នែករដ្ឋបាលព្រៃឈើឆែប-លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប-លោកអធិការរងស្រុកឆែប-លោកនាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ-លោកនាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន-មន្រ្តីខណ្ឌ+មន្ត្រីកិច្ចសន្យា-មន្ត្រីកិច្ចសន្យាផ្នែក+សង្កាត់-លោកមេភូមិឆែបលិច-មេឃុំឆែបមួយ និងគណះកម្មការសហគមន៍ព្រៃឈើ ទាំង១១សហគមន៍ផងដែរ៕SPS

 

Leave a Reply

Your email address will not be published. Required fields are marked *