គ្រោះថ្នាក់ចរាចណ៍១កើតឡើងរវៀងម៉ូតូនិងម៉ូតូហើយត្រូវរថយន្តក្រឡុកស៊ីម៉ងមកពីក្រោយកិនបណ្តាលអោយមនុស្សម្នាក់បានស្លាប់

ខេត្តកំពង់ឆ្នាំង៖នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៩មិថុនា២០២១កើតមានករណីគ្រោះថ្នាក់ចរាចណ៍១កើតឡើងរវៀងម៉ូតូនិងម៉ូតូហើយត្រូវរថយន្តក្រឡុកស៊ីម៉ងមកពីក្រោយកិនបណ្តាលអោយមនុស្សម្នាក់បានស្លាប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ 81 និង 82ដែលស្ថិតក្នុង.ភូមិព្រៃខ្មែរ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលស្រុករលាប្អៀរករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវៀងម៉ូតូ២គ្រឿងបុកគ្នាក្នុងដំណើរច្រាសទិសគ្នាដោយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅ០១៦ពាកើស្លាក់លេខ1H2839បើកបរដោយឈ្មោះសុខទិត ភេទប្រុសអាយុ៤១ឆ្នាំរសនៅភូមិត្រពាំងពោធ៍.ឃុំពង្រ.ស្រុករលាប្អៀរបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងដំណើរច្រាស់ទិសគ្នានិងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាសេ១២៥ពណ៍ខ្មៅ០១៣ពសក់ស្លាលេខកំពង់ឆ្នាំង1C.99.98.បើកបរដោយឈ្មោះ ឆៃស្រីមុំ ភេទស្រីអាយុ៣៨ឆ្នាំរសនៅក្នុងភូមិទឹកចេញ.ឃុំជើងគ្រាវ.ស្រុករលាប្អៀរត្រូវបានគៀបណ្តាលអោយដួលទាំង២គ្រឿងតែម្តង ។

សមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានអោយដឹងទៀតថានៅពេលដែលម៉ូតូទាំង២គ្រឿងដួលក៍ត្រូវបានរថយន្ត១គ្រឿងផ្សេងទៀតម៉ាក់ហ៊ីយ៉ានដាយ.ពណ៍ខៀវក្រឡុកស៊ីម៉ងពាកើសហលាកលេខ.ភព.3F10.83 បើកមកពីក្រោយនិងបានកិនពីលើជនរងគ្រោះឈ្មោះ ឆៃស្រីមុំ បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងនិងម្នាក់ទៀតឈ្មោះ.សុខទិត .បណ្តាលអោយរងរបួសធ្ងន់ គ្រាដែលផ្លូវជាតិលេខ៥កំពង់ស្ថាបនា។

ក្រោយពេលកើតហេតុអ្នកបើកបរបានបើករត់គេចខ្លួនជាច្រើនគីឡូម៉ែត្ររហូតដល់ទៅសាលារៀនទឹកហូតហើយទុករថយន្តចោលនិងគេចខ្លួនបាត់ខណះសមត្ថកិច្ចសហការរកឃើញរថយន្ត ។

ក្រោយពេលកើតហេតុសាកសពត្រូវបានក្រុមគ្រួសារដឹងយកទៅលំនៅឋានរៀបចំធ្វើបុណ្យដោយឡែកម្នាកទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់ ។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿងនិងរថយន្តត្រូវបានសមត្ថកិច្ចនាំមករក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនិតិវិធី ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *