ឯកឧត្តម អម សុភា រួមនឹងថ្នាក់ដឹកនាំមន្ទីរជំនាញអញ្ជើញចុះជួបសំ ណេះសំណាល ពិនិត្យមើលពីការរៀបចំនូវឧបករណ៍ និង ផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីក រាលដាល នៃជំងឺកូវីដ១៩ដល់កម្មករ កម្មការិនីនៅរោងចក្រហឺរ៉ាយហ្សិន អៅដរ ខេមបូឌា ក្នុងស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះជួបសំណេះសំណាល ពិនិត្យមើលពីការរៀបចំនូវឧបករណ៍ និង ផ្សព្វផ្សាយវិធានការរបស់រដ្ឋបាលខេត្ត ក្រសួងសុខាភិបាល និង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដល់កម្មករ កម្មការិនី អ្នកបើកបរ នៅក្នុងរោងចក្រ ហឺរ៉ាយហ្សិន អៅដរ ខេមបូឌាស្ថិតនៅក្នុងស្រុកកំពង់ត្រកំពង់ត្រឡាចដើម្បីការពារខ្លួនជៀសផុតពីជំងឺកូវីដ១៩ ដោយមានការចូលរួមពី ឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក សោម សុីណាត ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច។

លោក សោម សុីណាត ប្រធានមន្ទីរការងារបានបញ្ជាក់ថាគ្រប់បណ្តារោងចក្រ សហគ្រាសនៅក្នុងខេត្តបានរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងអនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំឧបករណ៍សម្រាប់ការពារទប់ស្កាត់កុំអោយមានការរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយមានការបំពាក់នូវឧបករណ៍ស្គេនកំដៅ ដបទឹកអាល់កុលនិងកន្លែងលាងសម្អាតដៃសម្រាប់កម្មករ កម្មការីនីពេលចូលបំពេញការងារ ។

ឯ្ឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា រាល់ការអនុវត្តទៅបច្ចេកទេស និង វិធានការនានារបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ ដូចជាការលាងសំអាតដៃឲ្យបានញឹកញាប់ជាប់ ការក្សាគំលាតសុវត្ថិភាព ពាក់ម៉ាស់ គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ១៩នេះ ប្រកប ដោយប្រសិទ្ធភាព ដូចនេះម្ចាស់រោងចក្រសហគ្រាសត្រូវតែអនុវត្តឱ្យបានតឹងរឹងបំផុត ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាបច្ចុប្បន្នជំងឺកូវីដ១៩ មិនទាន់មានការថយចុះនៅឡើយ ដើម្បីជៀសផុតពីការឆ្លង សូមបងប្អូនកម្មករ និយោជក ត្រូវតែបន្តការពារអោយបានខ្ជាប់ខ្លួន ។

ឯកឧត្តមបានបន្តថាក្រោយពីចុះត្រួតពិនិត្យនៃការអប់រំផ្សព្វផ្សាយវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានាសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរាលដាលនៃជម្ងឺកូវីដ១៩កន្លងមក ដល់កម្មករ កម្មការិនី អ្នកបើកបរ និយោជកនៅរោងចក្រហឺរ៉ាយហ្សិន ពិនិត្យឃើញថា កម្មការនី អ្នកបើកបរ និយោជក យល់ដឹងអនុវត្តន៍បានល្អ ។

ឯកឧត្តម អម សុភា ក៍ បានអំពាវនាវដល់កម្មករ កម្មការិនីនិងអ្នកបើករថយន្តដឹកកម្មករក្រោយពីការផ្សព្វផ្សាយរបស់អាជ្ញាធរខេត្ត វិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារនិង៣កុំត្រូវអនុវត្តអោយបានជាប់ជាប្រចាំដើម្បីខ្លួនយើង ក្រុមគ្រួសារនិងអ្នកជិតខាងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា ៕សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *