ឯកឧត្តមម៉ែនវិបុលអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជម្ងឺកូវីដ១៩SINOVAC ដូសទី១ ម្ជុលទី១ ជំហ៊ានទី១ ជូនប្រជាពលរដ្ឋ និកម្មករ-កម្មការនី ព្រះសង្ឃ នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ឯកឧត្តមម៉ែនវិបុល អភិបាលខេត្តស្វាយរៀង មានប្រសាស៍ថា រដ្ឋបាលខេត្តស្វាយរៀងបានទទួលវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី សម្រាប់ចាក់ជូនប្រជាពលរដ្ឋ កម្មករ -កម្មការនី ព្រះសង្ឃ ចំនួន០៣ក្រុង/ស្រុក គឺក្រុងបាវិត ស្រុកកំពង់រោទ៌និងស្រុករំដួល ខេត្តស្វាយរៀង។ឯកឧត្តមក៏បានថ្លែងអំណគុណចំពោះក្រសួងការពារជាតិបានសហការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនៅក្រុងបាវិត មានចំនួន២៦,៨៩៧នាក់ស្មើ ០៦ទីតាំង។ ស្រុកកំពង់រោទ៌ ចំនួន៤៧,២៧២នាក់ស្មើ១០ទីតាំង និងស្រុករំដួល ចំនួន៣៩,០២២នាក់ស្មើ០៨ទីតាំង សម្របសម្រួលចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង។ឯកឧត្តមបន្តថា កូវីដ១៩ បានផ្ទុះចាប់ពីថ្ងៃទី០៨មិនា២០២១មករហូតដល់បច្ចុប្បន្នផ្ទុះរាលដាលដល់សហគមន៍ រដ្ឋបាលខេត្តបានរៀបចំគណកម្មការស្រាវជ្រាវថ្នាក់ខេត្តរហូតដល់មូលដ្ឋានដើម្បីគ្រប់គ្រងនិងបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័ក។ ហើយយុទ្ធនាការនាព្រឹកថ្ងៃទី២៩មិថុនា២០២១នៅក្រុងបាវិតនេះរៀបចំដោយ កងទ័ព សូមឲ្យប្រជាពលរដ្ឋមកចូលរួម ចាក់វ៉ាក់សាំង ចាក់ដោយស្ម័គ្រចិត្ត ដើម្បីការពារជម្ងឺកូវីដ១៩។ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ចំនួន១០លាននាក់ទូទាំងប្រទេស។ចំណែកខេត្តស្វាយរៀងចាក់ជូនមន្ត្រីរាជការ កងកម្លាំងទាំងបីភេទ បានចំនួន១៧,០០០នាក់។ហើយត្រូវតែចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលពិសេសវិធាការ«៣កុំ ៣ការពារ»របស់សម្តេចតេជោ ហ៊ុនសែន។លោកនាយឧត្តមសេនីយ៍ មាស សាវ៉ន  អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្រុមបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានទទួលបញ្ជា ពីសម្តេចពិជ័យសេនាទៀបាញ់ ចុះយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ជាអាវក្រោះ ចាក់វ៉ាក់សាំងអត់យកលុយ នេះជាគុណបំណាច់ដ៏ធំធេងណាស់ របស់សម្តេចតេជោ ហ៊ុនសែន សម្តេចនាំមកសុខសន្តិភាព នាំមកនូវការអភិវឌ្ឍន៍ ហើយសម្តេចបាននាំវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី មន្ត្រីរាជការ ព្រះសង្ឃ ដើម្បីឲ្យមានធាតុស៊ាំ ប្រយុទ្ធតតាំងជាមួយសត្រូវអរូប កូវីដ១៩ ចាក់ជាជំហ៊ានៗ រហូត គ្រប់១០លាននាក់។ បន្ទាប់ពីសំណេះសំណាលរួចមកឯកឧត្តមនិងក្រុមការងារបានចុះពិនិត្យទីតាំងនៅក្រុងបាវិតរួចបន្តដំណើរចុះពិនិត្យទីតាំងស្រុកកំពង់រោទ៌និងស្រុករំដួល៕ដោយ សាយហ្គន

Leave a Reply

Your email address will not be published. Required fields are marked *