ខេត្តកំពង់ឆ្នាំង:យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៩មិថុនា២០២១បានជូនដំណឹងដល់សារធារណះជនទាំងអស់អោយបានជ្រាបថាបុរស២នាក់ទៀតហើយជាអ្នកជម្ងឺកូវិដ១៩បានទទួលមរណះភាពទៀតហើយ ។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាបុរសទាំង២នាក់បានទទួលមរណះភាពជាអ្នកជម្ងឺកូវិដ១៩ដែលមាន១ ឈ្មោះ ឡូតហេង ភេទប្រុសអាយុ 60 ឆ្នាំរស់នៅភូមិរ៉ា.ឃុំត្បែងខ្ពស់.ស្រុកសាមគ្គីមានជ័យ.ខេត្តកំពង់ឆ្នាំង.រកឃើញវិជ្ជមានកូវីដ19 និងបានសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពុងត្រឡាចនៅវេលាម៉ោង 9:00 និង 45 នាទីថ្ងៃទី 27 មិថុនា 2021 កន្លងទៅ ។
ដោយសារអាការហត់ដកដង្ហក់ខ្លាំងបើទោះបីជាមានការយកចិត្តទុកដាក់ព្យាបាលតាមបច្ចេកទេសក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅវេលាម៉ោង 2 និង 50 នាទីថ្ងៃទី 29 មិនា 2021ម្សិលមិញ ។
២ ឈ្មោះ ឡុចឡាញ ភេទប្រុសអាយុ៧៨ឆ្នាំរសនៅភូមិធ្លកឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងរកឃើញកូវីដ19 នៅថ្ងៃទី 28 មិថុនា 2021 ម្សិលមិញនិងបានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងវេលាម៉ោង 3 និង 30 នាទីដោយអាការៈធ្ងន់ធ្ងរដង្ហក់ក្នុងនោះក្រុមគ្រូពេទ្យមានការយកចិត្តទុកដាក់ព្យាបាលតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយអ្នកជំងឺបានទទួលមរណភាពនៅវេលាម៉ោង 8និង 50 នាទីព្រឹកថ្ងៃទី 29 មិនា 20201ម្សិលមិញនេះ ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យពេទ្យអ្នកជំងឺឈ្មោះលោកហេងខាងលើបានទទួលមរណៈភាពដោយសាររលាកសួតខធ្ងន់ធ្ងបណ្តាលមកពីជម្ងឺកូវិដ១៩ ។
អ្នកជម្ងឺទី២ ក៍បានទទួលមរណះភាពដោយសាររលាក់សួតធ្ងន់ធ្ងរបណ្តាលមកពីពីជំងឺកូវិដ១៩ ។
រដ្ឋបាលខេត្តសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវិដ១៩ទាំងអស់គ្នា ៕ដោយ សុក្ខារិន

