ឯកឧត្តម អម សុភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពសម្រាប់ត្រៀមឆ្លើយតបសង្រ្គោះបន្ទាន់ទឹកជំនន់ដល់គណះកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នំាង :នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពសម្រាប់ត្រៀមឆ្លើយតបសង្រ្គោះបន្ទាន់ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក អែម សំណាង អនុប្រធាននាយកដ្ឋានព័ត៌មានគ្រប់គ្រងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកស្រី អ៉ីវ ច័ន្ទមន្នីរ័ត្ន តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត  ព្រមទាំងលោក លោកស្រីមន្ត្រីបច្ចេកទេសគម្រោង និងមន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ សាខាកាកបាទក្រហមខេត្ត ថ្នាក់ដឹកនាំក្រុងស្រុក និងមន្ត្រីលេខាធិការដ្ឋានខេត្តចូលរួមផងដែរ។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលឯកឧត្តម អម សុភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋានខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានយកអស់កំលាំងកាយចឹត្ត លើការងារបង្ការ និងឆ្លើយតបសង្រ្គោះបន្ទាន់អំឡុងពេលកើតឡើង និង ក្រោយពេលគ្រោះមហន្តរាយយើង កាត់បន្ថយបានផលប៉ះពាល់ជីវិតមនុស្ស សត្វ ផលដំណាំ ផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានារបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ កាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែល មានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវតែស្តាប់  ដើម្បីក្រេបយកចំណេះដឹងបានច្រើនដើម្បីយកទៅអនុវត្តទទូលបានប្រសិទ្ធភាព ។

 

សូមបញ្ជាក់ថាៈវគ្គបណ្តុះបណ្តាលនាពេលនេះមានរយៈពេល០១ថ្ងៃ ក្រោមជំនួយការឧបត្ថម្ភដោយអង្គការកម្មវិធីស្បៀងអាហារពិភពលោក ( WFP ) ។

វគ្គបណ្តុះបណ្តាលនាពេលនេះបានធ្វើឡើងក្នុងគោលបំណង រំលឹកឡើងវិញនូវចំណេះដឹងមូលដ្ឋាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការអនុវត្តសាកល្បងប្រើប្រាស់ផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់ និងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)។  នឹងការពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ដែលមានតួនាទីក្នុងការគ្រប់គ្រង និងប្រើប្រាស់អាគារទីទួលសុវត្ថិភាព ជាពិសេស អនុគណៈកម្មការ ដែលបានបង្កើតសម្រាប់មើលការខុសត្រូវអាគារទីទួលសុវត្ថិភាពល ដែលបានសាងសង់ ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *