បុរសម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅខណះជិះម៉តូបុករទេះក្របីនៅវេលាយប់

ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ២៩ មិថុនា២០២១ម្សិលមិញកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករទេះក្របីកុំពង់តែបរនៅពេលយប់បណ្តាលអោយរបួសធ្ងន់បាក់ភ្លៅម្ខាង ។

អធិការនគបាលស្រុកកំពង់លែងបានអោយដឹងថាជនរងគ្រោះជិះម៉ូតូម៉ាកWAVEពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ ខុម សារ៉ាភេទប្រុសអាយុប្រហែល២៥ឆ្នាំរស់នៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបើកបរពីជើងទៅត្បងក្នុងល្បឿនលឿនពេលបើកមកដល់ ចំណុចមុខផ្ទះណុម ឃីម(២នាកើប្ដីប្រពន្ធ)ភូមិជ្រលង ឃុំដារក៍បានរេចង្កូតជ្រុលទៅបុករទេះក្របី ពីក្រោយដែលកំពងើបរដោយម្ចាស់រទេះក្របីឈ្មោះ សង់ ធន ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិឃុំ ជាមួយគ្នា ក្នុងទិសដៅស្របទិសគ្នានិងបានធ្វើអោយក្របីផ្អើលបើលចេញពីរទេះ ។

ជនរងគ្រោះត្រូវបានបងប្អូនដឹងយកទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់គ្រែដែលជនរងគ្រឡរបួសបាក់ភ្លៅផងដែរ ។

ដោយឡែកវត្ថុតាងម៉ូតីនិងរទេះក្របីត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតាមនិតិវិធីផងដែរ ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *