ខេត្កំពង់ឆ្នាំង :ផ្លូវលំមួយខ្សែនេះចេញពីថ្នល់ជាតិលេខ៥នៅចំណុច ភូមិត្រពាំងចាន់ ចុះមកភូមិយុគន្ធរ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ប្រវែង៦គីឡូម៉ែត្រដែលបានរងការខូចខាតដោយតែទឹកភ្លៀង និងទឹកជំនន់ទឹកទន្លេហើយពេលនេះ ត្រូវបានអាជ្ញាធរឃុំឆ្នុកទ្រូធ្វើការជួសជុលកែលម្អឡើងវិញអោយបានមុនរដូវវស្សាមកដល់ ដោយបានការឧបត្ថម្ភពីសប្បុរសជននានា ផងដែរ ។
លោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ បានអោយដឹងនៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ២០២១នេះថា ផ្លូវមួយខ្សែចេញពី ផ្លូវជាតិមានបករវែង៦គីឡូម៉ែត្រដែលតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ 5 មកកាន់ភូមិយុគន្ធរ ដែលបានកសាងឡើងដោយលោកជំទាវ សៀង ចាន់ហេង អគ្គនាយិការ ក្រុមហ៊ុនហេងអភិវឌ្ឍន៍ មកដល់បច្ចុប្បន្ន បានរងការខូចខាតដោយកន្លែងៗដែលធ្វើអោយ ប្រជាពលរដ្ឋ លំបាកធ្វើដំណើរ ប្រកបរបរកស៊ីហេតុនេះហើយ លោកបានឯកភាពជាមួយ ក្រុមប្រឹក្សាឃុំ រៀបចំជួសជុលផ្លូវនេះឡើងវិញ ដោយប្រើថវិកាបានពីការកៀងគរ ពីសប្បុរជន និងថវិកាតម្កល់របស់ឃុំខ្លះ ដោយបានប៉ុណ្ណាធ្វើប៉ុណ្ណឹង មួយជំហានម្តងៗ តែទោះជាយ៉ាងនេះក្តីលោក មេឃុំបានប្ដេជ្ញាធ្វើអោយហើយក្នុងរយៈពេល ១៥ថ្ងៃដើម្បីអោយប្រជាពលរដ្ឋងាយស្រួលក្នុងការ ធ្វើដំណើរ ។
អភិបាលស្រុកបរិបូណ៌ លោក យិនសារិន ក៍បានថ្លែងអំណរគុណដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ដែលបានយកចិត្តទុកដាក់សហការគ្នាកសាងជួសជុលផ្លូវនេះអោយបានដំណលរការឡើងវិញ ព្រោះផ្លូវមួយខ្សែនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ បន្លាស់ទីផ្ទះបណ្ដែតទឹក មកនៅលើគោក ក្នុងភូមិយុគន្ធរ ហើយថ្ងៃនេះផងដែរ ក្នុងនាមអាជ្ញាធរស្រុកបានចូលរួមថវិកា មួយចំនួនសម្រាប់ថ្លៃប្រេងចាក់រថយន្ត និង គ្រឿងចក្រ ជួសជុលផ្លូវមួយខ្សែនេះផងដែរ។
មេឃុំឆ្នុកទ្រូ លោក សាំងគឹមស៊ន និង លោក យឹម សារិន អភិបាលស្រុកបរិបណ៌បានបញ្ជាក់ អោយដឹងថា ផ្លូវមួយខ្យែនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៥ ចុះមកដល់មាត់ទន្លេ ដែលមានប្រជាពលរដ្ឋ ច្រើនភូមិ មានភូមិត្រពាំងចាន់ ភូមិពន្លៃ ភូមិយុគន្ឋ និង ភូមិឆ្នុកទ្រូ ជាដើម បានប្រើប្រាស់ផ្លូវនេះ ក្នុងការដឹកជញ្ជូន កសិផលពីចំការ ឬ ផលនេសាទទៅកាន់ទីផ្សារផងដែរ។ ដែលកាលដើមឡើយផ្លូវមួយនេះវាជាផ្លូវរទេះ លុះក្រោយមក បានកសាងដោយ លោក ជំទាវ សៀង ចន្ទ័ហេង អគ្គនាយិការ ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ៕ សុក្ខារិន

