ឯកឧត្តម អម សុភា និង ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុនអញ្ជើញសួរសុខទុក្ខគ្រសារសម្រាលបានកូនប្រុស០៣ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ឯកឧត្ដមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោកនាយកប្រតិបត្តិ ប្រធានមន្ទីរពេទ្យ បង្អែកខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទ ក្រហមកម្ពុជាផ្តល់ជូនដល់គ្រួសារប្រជានេសាទដែសម្រាលបានកូនប្រុស០៣ និងមានជីវភាពខ្វះខាតកំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែគិតគូរសុខទុក្ខ និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ ។

ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់ម្តាយរបស់ទារកទាំង៣ត្រូវថែទាំសុខភាពនិងអនាម័យអោយ បានល្អនិងបរិភោគអាហារអោយត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *