ខេត្តកំពង់ឆ្នាំង:ជនសង្សយ័២នាក់ត្រូវបានសមត្ថកិច្ចនគបាលមូលដ្ឋាននិងនគបាលស្រុកស្រាវជ្រាវនិងឃាត់ខ្លួនបានរួមនិងបក្សពួករំលោភក្មេងស្រីអាយុត្រឹមតែ១៩ខែបញ្ជូនទៅស្នងការនគបាលខេត្តនៅថ្ងៃទី៣០មិថុនា២០២១នេះហើយ ។
អធិការនគបាលស្រុកជលគីរីបានអោយដឹងនៅវេលាម៉ោង៧និង២នាទីយប់ថ្ងៃទី៣០មិថុនា២០២១នេះថាករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៥នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ២០២១កន្លងទៅ ចំណុចគុម្ពឫស្សីក្រោយផ្ទះឈ្មោះ ឯក យុន ស្ថិតក្នុងភូមិ ព្រែកឆ្ដោរ ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដោយជនសង្សយ័និងបក្ខពួករំលោភសេពសន្ថវ:ទៅលើកុមារី អាយុ ១៩ ខែម្នាក់ រស់នៅភូមិ ឃុំ ជាមួយគ្នាខាងលើ ។
កុមារីរងគ្រោះមានឈ្លោះ ស.ល.ខ.ណ .អាយុ១៩ខែមានឪពុកឈ្មោះ កូយវ៉ា.អាយុ៤៤ឆ្នាំ ម្តាយឈ្មោះអាន់កំសត់អាយុ៣៧ឆ្នាំមានទីលំនៅក្នុងភូមិព្រែកឆ្តោ ឃុំ.កំពង់អូស.ស្រុក ជលគីរីខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកជលគីរីបានអោយដឹងទៀតថាជនសង្សយ័ទាំង២នាក់ខាងលើនេះមាន ១/ឈ្មោះ ម៉ុក វ៉ាន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកពរកុមារីរងគ្រោះទៅទិញនំ ។
២/ឈ្មោះ សូត្រ សំណាង ភេទ ប្រុស អាយុ ២០ ឆ្នាំ សញ្ជាតិខ្មែរ។
អធិការនគបាលស្រុកបានអោយដឹងទៀតថានៅមុនពេលកើតហេតុជនសង្សយ័ទាំងពីនាក់បានផឹកស្រាជាមួយគ្នាក្រោយផឹកស្រារួចឈ្មោះ.ម៉ុកវ៉ាន.បានពក្មេងស្រីទៅទិញនំហើយបានបាត់ប្រមាណជា២ម៉ោងក៍ត្រឡប់មកវិញកុមារីចេះតែយំហើយម្តាយកយកទៅមុជទឹករួច
ជនសង្ស័យ ទាំង២នាក់នេះរស់នៅភូមិ ឃុំ ជាមួយគ្នា នៅភូមិ ព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ ក្រោយពីជនសង្ស័យបានគេចខ្លួន កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកជលគិរី និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស បានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី៕ដោយ សុក្ខារិន

