ខេត្តស្វាយរៀង៖នៅថ្ងៃទី៣០មិថុនា២០២១រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន១២៣នាក់ស្រី៦៤នាក់« ក្នុងនោះមានកកម្មករ-កម្មការនីរោងចក្រចនួន៧១នាក់ ករណីឆ្លងលើអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកកូវីដ១៩ចំនួន២៣នាក់ លើអ្នកមានការសង្ស័យ២៩នាក់ វិជ្ជមានកូវីដ១៩»ក្នុងនោះមានក្មេងប្រុសអាយុ០២ឆ្នាំ០២នាក់អាយុ០៤ឆ្នាំម្នាក់អាយុ០៩ម្នាក់អាយុ១៣ឆ្នាំម្នាក់និងទារកអាយុ០៨ខែម្នាក់។ ក្មេងស្រីអាយុ០៥ឆ្នាំ០១នាក់អាយុ០៥ឆ្នាំម្នាក់អាយុ១១ឆ្នាំម្នាក់អាយុ១២ឆ្នាំម្នាក់អាយុ១៣ឆ្នាំ០២នាក់។ករណីស្លាប់ថ្មី០០នាក់
អ្នកពាក់ព័ន្ធផ្ទាល់គ្មាន ករណីជាសះស្បើយថ្មីចំនួន៣២នាក់ស្រី១៤នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១ ។គិតត្រឹមថ្ងៃទី២៩មិថុនា២០២១ ខេត្តស្វាយរៀងមានអ្នកវិជ្ជមានកូវីដ១៩សរុប២,៤១៣នាក់ស្រី១,៣៧៨នាក់ ជាសះស្បើយសរុប១,៣៨៦នាក់ស្រី៧៩៩នាក់ កំពុងសម្រាកព្យាបាលចំនួន១,០០២នាក់ស្រី៥៦៦នាក់ ករណីស្លាប់កើនឡើង២៤នាក់ស្រី១៣នាក់។ចំពោះអ្នកវិជ្ជមានកូវីដ១៩ចំនួន១២៣នាក់បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យស្រុកស្វាយជ្រំចំនួន០៦នាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល១០និងបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ក្រុងបាវិតចំនួន១០៧នាក់។
រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយ អ្នកជំងឺកូវីដ-១៩ចូលមានការប្រុងប្រយត្ន័ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ទៅសហគមន៍ ហើយបងប្អូនដែលបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩(#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត?044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ សូមមើលលម្អិតនៅខាងក្រោម៖


