ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តនិង អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈនាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំងមានរៀបចំពិធីប្រកាសតែងតាំង អភិបាល អភិបាលរង នៃគណៈអភិបាល

ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតី ស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង និង សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក.លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ចូលរួមផងដែរ ។

យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងជំនួសឯកឧត្តមឈួរ  ច័ន្ទឌឿន ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានតែងតាំង លោកនៃ ចារី ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *