ផ្សារកំពង់ធំ និងផ្សារស្ទឹងសែនអាជ្ញាធរបាញ់ថ្នាំសម្លាប់មេរោគ covid-19 ដើម្បីបញ្ចៀសការឆ្លង និងរីករាលដាលបន្ថែមទៀត

កំពង់ធំ៖ រសៀលថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ នេះលោកអភិបាលក្រុងស្ទឹងសែនបានដឹកនាំក្រុមការងារបាញ់ទឹកថ្នាំសម្លាប់មេរោគ covid-19 នៅទីតាំងផ្សារចំនួន ២ ផ្សេងៗគ្នាដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺ covid 19 ។

លោកម៉ាក ប៊ុនហុងអភិបាលក្រុងស្ទឹងសែនបានថ្លែងប្រាប់  ថា ក្រោយពីលោកស្រីជា វាសនា ដែលមានមុខរបរជាអ្នករាប់លុយ នៅក្នុងផ្សារកំពង់ធំ ផ្ទុកមេរោគ covid-19 ភ្លាមនោះលោកក៏បានដឹកនាំក្រុមទាំងនេះជាបន្ទាន់ និងមានការសម្របសម្រួល និងបញ្ជាផ្ទាល់ដោយឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ បានយកទឹកថ្នាំបាញ់សម្លាប់មេរោគ covid-19 នៅផ្សារកំពង់ធំ នឹងផ្សារក្រុងស្ទឹងសែនព្រមទាំងទីប្រជុំជនមួយចំនួនផងដែរ ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺ covid 19 ។

លោកបានបន្ថែមថា  ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុង និងក្រៅបរិវេណផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនបងប្អូនអាជីវករផ្សារ និងបង្ការការចម្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងក្រុងស្ទឹងសែន។

អភិបាលក្រុងស្ទឹងសែនក៏បានណែនាំដល់រដ្ឋបាលសង្កាត់កំពង់ធំ និងសង្កាត់កំពង់ក្របៅ ឱ្យបន្តផ្សព្វផ្សាយវិធានសុខាភិបាល និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ “បីការពារ និងបីកុំ” ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩ ដល់បងប្អូនអាជីវករផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ។

Leave a Reply

Your email address will not be published. Required fields are marked *