ពលរដ្នចាំមើលតើសមត្ថកិច្ចចុះបង្រ្កាប់ល្បែងស៊ីសងក្នុងស្រុកកំពង់ស្វាយ មានប្រសិទ្ធិភាពទេ

កំពង់ធំ៖ ល្បែងស៊ីសង បៀរ អាប៉ោង កំពុងតែផ្ដុំក្បាលគ្នាលេងទាំងយប់ទាំងថ្ងៃ ក្នុងដំណាក់ កូវិត១៩កំពុងរីករាលដាលពេញស្រុកទេស !ដោយឡែកក្រុមញៀនល្បែងស៊ីសង នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បែរជាបើកលែងយ៉ាងគគ្រឹកគ្មានសមត្ថកិច្ចណាចុះបង្រ្កាប់ឡើយធ្វើអោយមានការសង្ស័យថាប្រហែលជាសមត្ថកិច្ចបានប្រយោជន៍គ្រាន់ចិញ្ចឹមឆ្នាំងបាយ ព្រោះប្រាក់ខែចាយមិនគ្រប់។

ជាក់ស្តែងនៅរសៀលថ្ងៃទី ០១ខែ កក្កដា ឆ្នាំ ២០២១ អ្នកសារព័ត៏មាន បានចុះទៅថតយករូបភាពបនល្បែងស៊ីសង ដែលមានម្ចាស់ឈ្មោះ ចែនីនិងប្តីឈ្មោះហាក់ និងមានមេធំនៅពីក្រោយខ្នង ឈ្មោះ អាន ដែលជាបុរសម្នាក់ត្រូវបានគេស្គាល់ថាជាអ្នកគ្រប់គ្រង់ល្បែងស៊ីសងក្នុងខេត្តកំពង់ធំ ហើយក៏មិនខ្លាចរអារសមត្ថកិច្ចណានោះឡើយ។

តាមការរៀបរាប់របស់ ចែនីនិងប្ដីឈ្មោះ ហាក់ ជាម្ចាស់ទីតាំងបានប្រាប់ឲ្យដឹងថា លោកបានរត់ការចែកកញ្ចប់ជូន មេធំៗតាមឋានះមិនចន្លោះនោះឡើយ ដូច្នេះហើយទើបលោកមិនខ្លាចសមត្ថកិច្ច និងហ៊ានបើកបនល្បែងស៊ីសងនេះបាន។

លោក កែ  កញ្ចនា អធិការស្រុកកំពង់ស្វាយបានឲ្យដឹងតាមទូរស័ព្ទថា លោកពិតជាមិនបានទទួលលុយកាក់ពីបនល្បែងនេះទេ កាល២ថ្ងៃ មុនលោកបានឲ្យកម្លាំងចុះទៅហាមម្តងដែរ តែមិនព្រមឈប់បែរជានាំគ្នាលេងបន្តតែលោកថានិងឲ្យកម្លាំងចុះទៅហាមឃាត់ម្ដងទៀត។

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំបានឆ្លើយតបតាមប្រព័ន្ធតេឡាក្រាមនៅថ្ងៃទី ១ខែកក្កដាឆ្នាំ២០២១ ថាលោកនិងបញ្ជាឲ្យកម្លាំងចុះទៅបង្រ្កាបបនល្បែងស៊ីសងនេះ។

ពលរដ្ននិងអ្នកឃ្លាំមើលបានរង់ចាំមើលសមត្ថកិច្ចខាងណាខ្លះហ៊ានទៅបង្រ្លាបបន់ល្បែងស៊ីសង របស់ ចែនីនិងលោកហាក់នេះ?ខណះម្ចាស់បនល្បែងប្រាប់ថាបានប្រគល់កញ្ចប់អោយមន្រ្ដីពាក់ព័ន្ធរៀងរាល់ខែ។

Leave a Reply

Your email address will not be published. Required fields are marked *