កំពង់ចាម : គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ក្នុង ការ ស្ថាបនា ហេដ្ឋារចនាសម្ពន្ធ័ ក្នុង ភូមិសាស្ត្រ ស្រុកស្ទឹងត្រង់ ចំនួន៧គម្រោង ត្រូវ បាន ដាក់ឲ្យ ដេញ ថ្លៃ នាព្រឹក ថ្ងៃ ទី ២ ខែកក្កដា ឆ្នាំ ២០២១ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម លោក ទុន នេត អភិបាល ស្រុកស្ទឹងត្រង់ ដោយ មានការ ចូលរួម ពី គណៈកម្មការ លទ្ធកម្ម ក្រុមការងារ សម្របសម្រួល ខេត្ត និង ស្រុក ព្រមទាំង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។លោក ទុន នេត បាន លេីកឡេីងថា ទោះ ស្ថិត ក្នុង បរិបទ កូវីដ-១៩ ស្រុកស្ទឹងត្រង់ នៅតែ បន្ត ធ្វើការ អភិវឌ្ឍន៍ ជាក់ស្ដែង ថ្ងៃ នេះ គម្រោង មូលនិធិ ឃុំ ចំនួន ៧គម្រោង ត្រូវ បាន ដាក់ ឲ្យ ដេញ ថ្លៃ ដើម្បី អនុវត្ត ការងារ សាងសង់ ក្នុង នោះ មាន ៖ ១-ឃុំ ខ្ពបតាងួន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥៧៦ គ.ម ទទឹង៤ម កម្រាស់០.១៥ម នៅភូមិ ឈើទើ ។២-ឃុំ ពាមកោះស្នា ស្តារអូរក្របៅ ប្រវែង ០.៥០០ គ.ម ទទឹងមធ្យម ៤៧.១៤ម ជម្រៅ១.៨ម នៅភូមិ កោះកណ្តាល ភូមិស្រែសង្កែ ។៣-ឃុំ ពាមកោះស្នា សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២០០ គ.ម ទទឹង៤ម នៅភូមិ កោះកណ្តាល ភូមិស្រែសង្កែ ។៤-ឃុំ ព្រែកកក់ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៩៨១ គ.ម ទទឹង៤ម នៅភូមិ អូរប្រាំទី២ និងអូរប្រាំទី១ ។៥-ឃុំ ព្រះអណ្តូង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៧៧គ.ម ទទឹង៤ម នៅភូមិព្រែកស្តី ។៦-ឃុំ មេ សជ្រៃ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥១៧គ.ម ទទឹង៥ម នៅភូមិ អូរបេង និងត្រពាំងឈូក។៧-ឃុំ សូភាស សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥០០ គ.ម ទទឹង៤ម នៅភូមិ សូភាស និងភូមិអង្ភោល ។ជាមួយគ្នា នោះ លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន សំណូមពរ ដល់ បងប្អូន ជា អ្នក ទទួល ការ ទាំងអស់ ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ព្រមទាំង ថ្លែង អំណរគុណ ចំពោះអាជ្ញាធរ ស្រុកជើងព្រៃ ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ផងដែរ

