ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្តរួមនិងក្រុមការងារបន្តចុះធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋបណ្តាខ្នងផ្ទះចំនួន១១គ្រួសារដែលបិតខ្ទប់នាំអំណោយដលើស្ត្រីមានកូនភ្លោះ៣នាក់នៅឃុំឆ្នុកទ្រូស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង:ថ្ងៃទី2 ខែកក្កដា ឆ្នាំ2021 ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះជួយស្រុកបរិបូណ៌ រួមនិងលោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុកបរិបូណ៌និងក្រុមមេឃុំឆ្នុកទ្រូ នៃគណបក្សប្រជាជនកម្ពុជារួមនិងក្រុមការងារបានចុះជួបសំណេះសំណាល និងធ្វើផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ១១គ្រួសារដែលពាក់ព័ន្ធនិងជំងឺកូវីដ19 ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលក្នុងសហគមន៍ នៅភូមិឆ្នុកទ្រូ(តំបន់យុគ្គន្ធ)  ចំនួន11គ្រួសារដែលបានបិទខ្ទប់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ20គីឡូក្រាម មី1កេះ ត្រីខ5កំប៉ុង ទឹកត្រីទឹកស៊ីអ៊ីវ4ដប និងម៉ាស1ដុំ ផងដែរ ។

នៅក្នុងឧិកាស់នេះផងដែរក្រុមការងារបាននាំយកអំណោយជូនដល់ស្ត្រីដែលសម្រាលបានកូនភ្លោះប្រុស៣នាក់នៅក្នុងតំបន់យុគ្គន្ធភូមិឆ្នុកទ្រូនៅអង្កចំនួន៥០គីឡូក្រាមមី២កេះត្រីខ១យួរទឹកត្រី១យួរ.ទឹកស៊ីអ៊ីវ១យួផងដែរ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *