ខេត្តកំពង់ឆ្នាំង: ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ដែលទើបត្រូវបានប្រកាស់តែងតាំងចូលកាន់តំណែងជា អភិបាលខេត្តកំពង់ឆ្នាំងថ្មីៗនៅព្រឹកថ្ងៃទី 2 ខែកក្កដាឆ្នាំ 2021 បានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ បានចុះសាកសួរសុខទុក្ខ នឹងនាំយកអំណោយ ប្រគល់ជូនស្ត្រីសម្រាលបានកូនភ្លោះ 3 នាក់ ដែលមានសភាពលំបាកនិងកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តបង្អែកខេត្តកំពង់ឆ្នាំង ។
នៅក្នុងឱកាសនោះផងដែរ ប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ទុំសម្បត្តិ បានជំរាប់ជូនឯកឧុត្តមអភិបាលខេត្តកំពង់ឆ្នាំង ថា៖ ស្ត្រីជាម្តាយដែលសម្រាលកូនបាន កូនភ្លោះ3 នាក់នាងមានឈ្មោះ លេង ស្រីវន្ត័ អាយុ 40 ឆ្នាំមានប្តីឈ្មោះ ឡុង ហុកសេង អាយុ 41 ឆ្នាំ ពួកគាត់មានទីលំនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងបានចូលមកសម្រាលកូននៅថ្ងៃទី 25 ខែមិថុនា ២០២១ដោយសម្រាលបានកូនភ្លោះប្រុស 3 នាក់ ដែលមានទម្ងន់ ២,៤គីឡូក្រាម២នាក់ និងទម្ងន់២,៥គីឡក្រាម១នាក់ ។
ប្រធានមន្ទីរពេទ្យបានបញ្ជាក់ទៀតថា៖ ដោយសុខភាពកូនភ្លោះទាំង 3 មិនប្រក្រតី ទើបគ្រូពេទ្យត្រូវបន្តដាក់នៅក្នុងទូរ ដើម្បីសង្គ្រោះ ជីវិត្តប៉ុន្តែជាអកុសលកាលពីថ្មីៗនេះកូនភ្លោះម្នាក់ក្នុងចំណោមកូនភ្លោះ៣នាក់បានស្លាប់ បច្ចុប្បន្ននៅសល់តែកូនភ្លោះ២នាក់តែប៉ុណ្ណោះ។
ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ស្ត្រី ដែលសម្រាលបានកូនភ្លោះ 3 សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានមាំមួន ព្រោះថាកូនភ្លោះកើតមក កំពុងតែស្ថិតនៅក្នុងការថែទាំរបស់ក្រុមគ្រូពេទ្យ ដែលដាក់ឲ្យនៅក្នុងទូរកញ្ចក់នៅឡើយ ។
ឯកឧត្តមបានបន្តថាដោយទទួលបានព័ត៌មានថាស្ត្រីដែលកើតបានកូនភ្លោះ 3 មានជីវភាពលំបាកណាមួយបានទើប បន្លាស់ទីផ្ទះបណ្ដែតទឹកផង ទើបថ្ងៃនេះឯកឧត្តមបានយកថវិកាផ្ទាល់ខ្លួនចំនួន ១ លានរៀល ជូនដល់ស្រី្តកូនភ្លោះ៣ ដើម្បីសម្រាលទុក្ខលំបាកមួយគ្រាផងដែរ។
ចំណែកស្ត្រីចំនួន៤នាក់ទៀត ដែលទើបសម្រាលកូន នៅសម្រាកជិតគ្នានេះដែរ ឯកឧត្តម សូមជួយឧបត្ថម ក្នុងម្នាក់ៗ ១០ម៉ឺនរៀលផងដែរ ។
ក្នុងឱកាសនោះដែរ ស្ត្រី ឈ្មោះ លេង ស្រីវ័ន្ត ដែលកើតបានកូនភ្លោះ៣នាក់ និងស្ត្រី៤នាក់ទៀត ក៍បានថ្លែងអំណរគុណ ដល់ឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់និងផ្ដល់ថវិកានៅពេលនេះដល់ពួគគាត់ផងដែរ ៕ដោយ សុក្ខារិន

