ស្ត្រីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសនៅក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូបុកអ្នកជិះកង់

ខេត្តកំពង់ឆ្នាំង:កាលពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី ថ្ងៃទី១កក្កដា២០២១ម្សិលមិញកើតមានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាលស្ត្រីជិះកង់ម្នាក់ស្លាប់និងអ្នកជិះម៉ូតូបានរងរបួសនៅលើផ្លូវកំណាត់ផ្លូវជាតិលេខ៥៣ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤.៣៥ ស្ថិតក្នុង ភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រខាងលើនេះបង្កឡើងដោយអ្នកជិះម៉ូតូម៉ាកហុងដា 125CC ពណ៌ខ្មៅ ពាក់ស្លាកកលេខកំពង់ឆ្នាំង 1K 2582 ដែលបើកបរដោយឈ្មោះ ពេជ្រ ប៊ុនឈូ  ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុសក្នុងតំណើរស្របទិសគ្នាពីកើតឆ្ពោះទៅលិចលុះបើកបរមកដល់ចំណុចខាងលើក៍បុកអ្នកជិះកង់ឈ្មោះ ជៃ សុខា (ហៅផាន់) ភេទស្រី  អាយុ៦១ឆ្នាំ មានទីលំនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុសបណ្តាលស្លាប់នៅកន្លែងកើតហេតុ  ។

សមត្ថកិច្ចបានអោយដឹងទៀតថាក្រផយពេលកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរម៉ូតូដែលរងរបួសនៅកន្លែងកើតហេតុ ។ ហើយសមត្ថកិច្ចបានធ្វើការវាស់វែងនិងនាំយក វត្ថុតាង និងជនបង្កមកអធិការដ្ឋាននគរបាលស្រុកទឹកផុសដើម្បីក៍សាងឯកសារបន្តមកការរិយាលយ័នគបាលចរាចរខេត្តចាត់ការតាមនិតិវិធី ផងដែរ ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *