សេចក្តីសម្រេចស្ដីពីការបិទជាបណ្ដោះអាសន្នសាលាលេខប្រាំក្នុងភូមិសាស្ត្រភូមិសាលាលេខប្រាំឃុំអូរឫស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង:យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៣កក្កដា២០២១នេះបានសម្រេចស្ដីពីការបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ 5 ក្នុងភូមិសាស្ត្រភូមិសាលាលេខ 5 ឃុំអូរឫស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង តទៅរហូតដល់មានការសម្រេចជាថ្មី

ការបិទបណ្ត៉អាសន្នទីតាំងខាងលើនេះដើម្បីទប់ស្កាត់ការរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈបន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ19 ធ្លាប់ចេញចូលទីតាំងខាងលើ

។នៅក្នុងអំឡុងពេលបិទជាបណ្ដោះអាសន្ននេះរដ្ឋបាលខេត្តមានវិធានការដូចខាងក្រោម៖  ត្រូវហ៊ុមព័ទ្ធទីតាំងខាងលើទាំងមូលជាបណ្ដោះអាសន្ន ។

ផ្អាកសកម្មភាពលក់ដូរនិងការចេញចូលក្នុងទីតាំងខាងលើជាបណ្ដោះអាសន្ន។ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ឬប្រយោលដើម្បីធ្វើចិត្តាឡីស័កនឹងយកសំណាក់ ។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំនិងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីយកសំណាកធ្វើតេស្តបន្ទាន់ចាប់ពីថ្ងៃទី 3 កក្កដា 2021 នេះនៅរៀងរាល់ម៉ោងធ្វើការនិងត្រូវធ្វើចិត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *