ឯកឧត្ត ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនិងសហការី អញ្ជើញចុះពិនិត្យភូមិសាស្រ្ត ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អធានាបាននូវសុវត្ថិភាព និងសោភ័ណ្ឌភាព

ខេត្តកំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចុះពិនិត្យភូមិសាស្រ្ត ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អធានាបាននូវសុវត្ថិភាព និងសោភ័ណ្ឌភាព ដើម្បីធ្វើឱ្យក្រុងមានការអភិវឌ្ឍឆាប់រហ័ស ដូចជាៈ ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណ្ឌភាព បរិស្ថាន និងទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចេណ៍ ជាតិនិងអន្រជាតិ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ថា ការរៀបចំណា្តប់ធ្នាប់ឱ្យមានរបៀបរៀបរយ និងទទួលបាននូវសោភ័ណ្ឌភាពល្អនៅក្នុងក្រុង គឺជាកត្តាដ៏សំខាន់បំផុត ទាមទារឱ្យអាជ្ញាធរ កម្លាំងក្នុងមូលដ្ឋានត្រូវពិនិត្យឡើងវិញ ដើម្បីអោយក្រុងកំពង់ឆ្នាំងមានសណ្តាប់ធ្នាប់ សោភ័ណភាព  និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *