លួចដឹកជញ្ជូនដឹកឈើខុសច្បាប់ត្រូវបាន កម្លាំង ផ្នែក រដ្ឋបាល ព្រៃឈើ ស្ទោង បង្រ្កាបបាន

ខេត្តកំពង់ធំ : រ៉ឺម៉កយក្ស ដឹកឈើខុសច្បាប់ មួយគ្រឿង ត្រូវបានលោក ស៊ិនតូ តុលា នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំកម្លាំងចុះបង្រ្កាប ក្រោយ មានការ បញ្ជា ពីលោក ប៉ែន.វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឃាត់នៅចំនុច ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុក ប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ នៅ ព្រឹកថ្ងៃទី០ ២ខែកក្តដា ឆ្នាំ ២០២១។

តា មការឲ្យដឹង ពីមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានឲ្យដឹងថា ការដឹកជញ្ជូន ឈើដោយខុសច្បាប់ គឺត្រូវបានការណែនាំពី ប្រធាន មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត.និងផ្នែក រដ្ឋបាល ព្រៃឈើ ស្ទោង រួមទាំងនាយសង្កាត់ឲ្យទប់ស្កាត់ការលួចដឹកជញ្ជូនឈើដោយខុសច្បាប់ តែក្រុមឈ្មួញទាំងនេះ តែងតែ ធ្វើ សកម្មភាព ដឹក ជញ្ជូន ឈើ ដោយ ខុសច្បាប់ នៅពេលដែល មន្ត្រី រដ្ឋបាល ព្រៃឈើ រវល់ចេញទៅបំពេញប៉េសកម្ម។

លោក តុង.យី នាយរង ខណ្ឌ រដ្ឋបាល ព្រៃឈើ កំពង់ធំ បានឲ្យដឹងថា ចំពោះ ការដឹកជញ្ជូន ឈើដោយខុសច្បាប់នេះ បន្ទាប់ ពី ទទួល ព័ត៌មាន ពីលោកប្រធានមន្ទីរកសិកម្មខេត្ត លោកបាន ឲ្យលោក ស៊ិនតូ តុលា នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំកម្លាំងផ្នែកស្ទោង សហការ ជាមួយ កម្លាំង សង្កាត់ សាលា វិស័យ និងសង្កាត់តាំងក្រសាំង ចុះបង្រ្កាប បាន ទាំង រ៉ឺម៉ក.និង ឈើ ហើយបាននាំយកទៅរក្សាទុកនៅ សង្កាត់ រដ្ឋបាល ព្រៃឈើ សាលា វិស័យ ដើម្បី រងចាំវាស់វែងចំនួនពិតប្រកដផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *