ខេត្តស្វាយរៀង៖នៅថ្ងៃទី០២កក្កដា២០២១រដ្ឋបាលខេត្តស្វាយរៀងបានប្រកាស់អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន១១២នាក់ស្រី៥៥នាក់« ក្នុងនោះមានកកម្មករ-កម្មការនីរោងចក្រចនួន៦៩នាក់ ករណីឆ្លងលើអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកកូវីដ១៩ចំនួន២៧នាក់ លើអ្នកមានការសង្ស័យ១៥នាក់ វិជ្ជមានកូវីដ១៩»ក្នុងនោះមានក្មេងប្រុសអាយុ០២ឆ្នាំ០២នាក់អាយុ០៨ឆ្នាំ០១នាក់ អាយុ១២ឆ្នាំម្នាក។
ក្មេងស្រី អាយុ០៣ឆ្នាំម្នាក់ អាយុ០៥ឆ្នាំ០៣មាក់ អាយុ១០ឆ្នាំម្នាក់អាយុ១០ខែ ម្នាក់។ករណីស្លាប់ថ្មី០១នាក់ ប្រុសឈ្មោះរស់ ហាំងសេង អាយុ៥១ឆ្នាំ មានទីលំនៅភូមិទួលអង្គុបឃុំសំបួរស្រុកស្វាយទាប ស្លាប់នៅវេលាម៉ោង១១និង៥៥នាទីយប់រំលងអាធ្រាតថ្ងៃទី៣០មិថុនា២០២១។អ្នកពាក់ព័ន្ធផ្ទាល់២១៣នាក់ ករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន១១២នាក់ស្រី៥៥នាក់ ករណីជាសះស្បើយថ្មីចំនួន៧០នាក់ស្រី៤៤នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី០២កក្កដាឆ្នាំ២០២១ ។
គិតត្រឹមថ្ងៃទី០១កក្កដា២០២១ ខេត្តស្វាយរៀងមានអ្នកវិជ្ជមានកូវីដ១៩សរុប២,៦២០នាក់ ស្រី១,៤៨៤នាក់ ជាសះស្បើយសរុប១,៥៣៤នាក់ស្រី៨៩៤នាក់ កំពុងសម្រាកព្យាបាលចំនួន១,០៦០នាក់ស្រី៥៧៦នាក់ ករណីស្លាប់កើនឡើង២៥នាក់ស្រី១៣នាក់។
ចំពោះអ្នកវិជ្ជមានកូវីដ១៩ចំនួន១១២នាក់បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យស្រុកស្វាយជ្រំចំនួន១៤នាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល០៦និងបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ក្រុងបាវិតចំនួន៩២នាក់។និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ចូលមានការប្រុងប្រយត្ន័ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ទៅសហគមន៍ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩(#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ សូមមើលលម្អិតនៅខាងក្រោម៖៕ដោយ សាយ ហ្គន

