ប្រធានមន្ទីរសុខាភិបាលខេត្ត អំពាវនាវសូមឲ្យប្រជាពលរដ្ឋក្នុងតំបន់ បង្កើនការប្រុងប្រយ័ត្ន ខ្ពស់ព្រោះករណីឆ្លងកូវីដ១៩ រីករាលដាលខ្លាំង សូមអោយអាជ្ញាធរមូលដ្ឋាន តាមដានអ្នកដែលត្រូវធ្វើចត្តាឡីស័ក

ខេត្តកំពង់ឆ្នាំង: ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន សូមអំពាវនាវចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង ជាពិសេស ក្នុងក្រុងកំពង់ឆ្នាំងតែម្ដង ដោយប៉ុន្មានថ្ងៃនេះ មានករណីរៀបឆ្លងកាន់តែខ្លាំងឡើង នៅក្នុងសហគមន៍ដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង លោកស្នើសុំឲ្យប្រជាពល រដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍របស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ ៤ការពារ។

ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលពាក់ព័ន្ធ និងអ្នកកើតកូវីដ ១៩ ឬក៏ទីតាំងដែលមានអ្នកចម្លង សូមប្រញ៉ាប់ មកពិនិត្យសំណាកដោយស្ម័គ្រចិត្ត ឱ្យបានរួសរាន់បំផុត ទីតាំងដែលត្រូវមកយកសំណាក់មានដូចជាមន្ទីរពេទ្យបង្អែកខេត្ត ទីតាំងជិតសួនច្បារនាងកង្រី ដែលមានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ។

លោកសូមអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ សូមឱ្យរក្សាឲ្យបាននិងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលមានដូចជាការប្រើម៉ាស់.អាកុលបាញ់ដៃ.លាងដៃនឹងសាប៊ូ.រក្សាគម្លាត ដែលជាកត្តាកាត់បន្ថយនូវការរីករាលដាលឆ្លងនូវជំងឺកូវី១៩ នេះ លោកបញ្ជាក់ទៀតថា ទោះជាស្ថិតក្នុងក្រុមគ្រួសារតែមួយក៏ដោយ ក៏ត្រូវតែមានការប្រុងប្រយ័ត្នដូចគ្នា។

ទន្ទឹមនោះលោកសូមអំពាវនាវចំពោះប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្ត សូមឲ្យរក្សាឲ្យបានត្រឹមត្រូវ ១៤ ថ្ងៃ និងកុំលួចចេញដើរផ្តេសផ្តាស់ ចំណែកអាជ្ញាធរមូលដ្ឋានសូមជួយត្រួតពិនិត្យទៅលើប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កទាំងនោះដើម្បីកុំឲ្យពួកគាត់ចាកចេញពីផ្ទះដើម្បីកាត់បន្ថយការឆ្លងកាន់តែខ្លាំង ៕សុក្ខារិន

 

Leave a Reply

Your email address will not be published. Required fields are marked *