ខេត្តកំពង់ឆ្នាំង:មនុស្ស១នាក់បានស្លាប់និង 3 នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ
ហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង៥៥នាទីថ្ងៃទី៣ ខែកក្តដា ឆ្នាំ ២០២១ ម្សិលមិញនៅលើផ្លូវកំណាត់ផ្លូវក្រាល កៅស៊ូមួយកន្លែងលេខ50C1 ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកកំពង់លែងបានអោយដឹងនៅថ្ងៃទី៤កក្កដា២០២១នេះថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងរវៀងម៉ូតូនិងម៉ូតូ ដែលបង្កឡើងដោយអ្នកជិះម៉ូតូម៉ាកហុងដា C125 ពាក់ស្លាកលេខកោះកុង1A:4416 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៣ បើកបរដោយ ឈ្មោះញឹម តឿន ភេទ ប្រុសអាយុ ៤៥ឆ្នាំ រស់នៅ ភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង បើកបរពីទិសដៅពីខាងជើងទៅទិសខាងត្បូងក្នុងល្បឿនយ៉ាងលឿនពេលបើកមកដល់ចំណុចកើតហេតុខាងមុខផ្ទះ ឈ្មោះ ឆើត មុំ ក្នុងភូមិកង្កែប ឃុំច្រណូក បានរេចង្កូតជ្រុលទៅបុកម៉ូតូ ០១ គ្រឿងម៉ាក វេ៉វ បើកបរដោយ ឈ្មោះពេញ សុខ ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ដែលមានអ្នករួមដំណើរ៣នាក់ ឈ្មោះខេង លីន ភេទ ស្រីអាយុ ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ២.ឈ្មោះស្រី ជា ភេទស្រី អាយុ៩៤ឆ្នាំ រស់នៅភូមិគុយ ឃុំដារ ស្រុកកំពង់លែង ក្នុងដំណើរច្រាសទិសគ្នា បណ្ដាញអោយរងរបួសធ្ងន់ ស្រាលចំនួន០៣នាក់ និងបណ្តាលអោយស្លាប់ម្នាក់ឈ្មោះ ញឹម តឿន (ប្រុស)នៅកន្លែងកើតហេតុ។
ក្រោយពីធ្វើការវាស់វែងរួចម៉ូតូទាំង ០២គ្រឿង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីកសាង សំណុំរឿងតាមនិតិវិធី។ សុក្ខារិន

