ស្ទឹងត្រែងៈ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ គង់ សំអាត អនុប្រធានគណៈកម្មាធិការសាខាកាលថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២១នេះ បានឧបត្ថមនិងប្រគល់នូវប៉ៅអ៉ីចំនួន១០០ ជូនដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងយកទៅប្រើប្រាស់នៅតាមគោលដៅក្នុងភូមិសាស្ត្រខេត្ត ដែលជាផ្នែកមួយក្នុងការជួយសម្រួលដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលជំងឺកូវីដ-១៩ តាមមណ្ឌលចត្តាឡីស័កនីមួយៗក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថាបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែងនៅតែបន្តមានការរីករាលដាល់ និងមានប្រជាពលរដ្ឋជាច្រើនកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងភូមិសាស្ត្រខេត្តមានការកើនឡើង ឯកឧត្តមបានសម្រេចឧបត្ថមប៉ៅអ៉ីចំនួន១០០ជូនដល់មន្ទីរសុខាភិបាលខេត្តដើម្បីយកទៅប្រើតាមតម្រូវការនិងឲ្យចំគោលដៅ។
ឯកឧត្តម ម៉ុម សារឿន បានថ្លែងកោតសរសើចំពោះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តនិងកងកម្លាំងមានសមត្ថកិច្ចដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃក្នុងការចូលរួមថែរក្សាសណ្តាប់ធ្នាប់និងយកសំណាក់វិភាគអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩ ដើម្បីឲ្យប្រាកដថាពួកគាត់មានវិជ្ជមានឬអវិជ្ជមានជំងឺកូវីដ១៩ និងឈានទៅរកការបញ្ជប់ស្ថានភាពដ៏អាក្រក់នេះឲ្យវិលត្រលប់មកស្ថានភាពល្អប្រសើឡើងវិញ។
គួរបញ្ជាក់ ផងដែរថា. សម្រាប់ខេត្តស្ទឹងត្រែង គិតត្រឹមល្ងាចថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២១ នេះ មានប្រជាពលរដ្ឋ ដែលបានរងគ្រោះ ពី ជំងឺ កូវីដ_១៩ សរុប មានចំនួន ៣០៤ នាក់ ហើយ ដែលបានឆ្លង នៃជំងឺ មួយនេះ នឹងមាន មនុស្សជាច្រើន នាក់ ដែលបានជាប់ពាក់ព័ន្ធផងដែរ ។ឡុង កាន់សំនៀង

