ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈ កម្មាធិការបក្សប្រជាជនខេត្តកំពង់ ឆ្នាំង ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា

ខេត្តកំពង់ឆ្នាំង :នៅក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ០៥  ខែកក្កដា ឆ្នាំ២០២១ នេះ បានប្រារព្ធពិធី ប្រកាសឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ចូលកាន់តំណែងជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជន កម្ពុជាខេត្តកំពង់ឆ្នាំង ពិធីប្រកាសនេះបានធ្វើឡើងក្រោមអធិ បតីភាព សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រ ជាជនកម្ពុជា និងជាប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងពិធីនេះឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណ បក្សប្រជាជន ខេត្តកំពង់ឆ្នាំង ដែលផ្លូវដែលត្រូវផ្លាស់ប្ដូរមុខតំណែងក្នុងគណបក្សបានរាយការណ៍អំពីសមិទ្ធិផលរបស់គណៈបក្ស ខេត្តកំពង់ឆ្នាំងកន្លងមកជូនអង្គពិធីថាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ។

ដោយឡែក ក្រោមការដឹកនាំរបស់របស់គណៈកម្មាធិការគណបក្ស ប្រជាជនខេត្តកំពង់ឆ្នាំង បានធ្វើឱ្យកើនឡើងនូវចំណូលរបស់ប្រជា ពលរដ្ឋម្នាក់ៗ ពីចំនួន 10401 ,5 ដុល្លារនៅឆ្នាំ 2014 កើនឡើងប្រមា ណចំនួន 1487 , 3 ដុល្លារនៅឆ្នាំ 2019 ចំណែកអត្រាភាពក្រីក្របានថយចុះ 23,  3 ភាគរយនៅឆ្នាំ 20 19 មកនៅត្រឹមចំនួន 18 , 90 ភាគ រយនៅឆ្នាំ 2019 ។

ដោយឡែកចំពោះការងារកសាង បក្ស គឺគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងមានគណៈកម្មាធិការ បក្សចំនួន 88 អង្គភាព .មានគណៈកម្មា ធិការសាខាបក្ស 605 សាខា មានអនុសាខាបក្សជាង 4ពាន់សាខា  មានក្រុមបក្សជាង 19 ពាន់ក្រុមជាមួយគ្នានោះដែរក៏មានសមាជិកគណបក្សសរុបជាង 25 ម៉ឺននាក់ ​។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 4 គឺគណបក្ស ប្រជាជនបានគ្រប់គ្រងទាំងស្រុងចំនួន 66 / 70ឃុំសង្កាត់ ។

ដោយឡែកឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ ដែលត្រូវបានប្រកាសអោយចូល កាន់មុខតំណែង ជាប្រធានគណៈកម្មា ធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុនសែនប្រធានគណ បក្សប្រជាជនកម្ពុជា ដែលមានទំនុកចិត្តប្រគល់មុខតំណែង ជូនឯកឧត្តមជាប្រធានគណ បក្សប្រជាជនខេត្តកំពង់ឆ្នាំង ។ ឆ្លើយតបចំពោះទំនុកចិត្តខាងលើនេះឯកឧត្តម បានឡើងធ្វើការប្តេជ្ញាចិត្តថា  ប្ដេជ្ញាបង្កើតការប្រមូលផ្ដុំ មហាសាមគ្គីឯកភាពផ្ទៃក្នុងបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ឲ្យកាន់តែខ្លាំងក្លានិងរឹងមាំថែមទៀត ។

ប្ដេជ្ញាអនុវត្តនៅកម្ពុជាវិធីនយោបាយរបស់គណ បក្ស គោលការណ៍ដឹកនាំរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ឲ្យក្លាយជាសកម្មភាពជាក់ស្ដែងរស់រវើក ធានាបានជោគ ជ័យជូនគណបក្ស ។

ប្ដេជ្ញាខិតខំបន្តកិច្ចសហប្រតិបត្តិការពង្រឹងប្រៀបខ្លាំងប្រៀបឈ្នះ សម្រាប់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កា ត់អាណាត់ទី 5 និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី 7 ឱ្យបានជោគជ័យក្នុងពេលខាង មុខនេះ ។

នៅក្នុងពិធីនេះដែរសម្ដេចវិបុលសេនាភក្តី សាយឈុំ បានផ្ដល់អនុសាសន៍ ដល់ឯកឧត្តម ស៊ុន​សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនខេត្តថា សូមឯកឧត្តមបន្តវេនដឹកនាំគណបក្ស ខេត្តឲ្យបានល្អ ដោយត្រូវ ទទួលយកនូវបទពិ សោធន៍និងស្នាដៃល្អៗរបស់ឯក ឧត្តម ឈួរច័ន្ទឌឿន ប្រធានគណ បក្សចាស់ ដើម្បីយកទៅអនុវត្តបន្តឲ្យបានជោគជ័យ នូវគោលនយោ បាយរបស់ គណបក្ស ។ ត្រូវប្រតិបត្តិអោយបានត្រឹមត្រូវនូវលក្ខ ន្តិកៈ គោ លនយោបាយរាជរដ្ឋាភិ បាល  ច្បា ប់របស់រដ្ឋ និងគោរពឱ្យបានម៉ឺងម៉ាត់ការប្រជុំរបស់គណអចិន្ត្រៃយ៍របស់បក្ស ដោយឈរលើ លក្ខការសមូ ហភាពដឹកនាំ បុគ្គលទទួលខុសត្រូវភាគតិចគោរពភាគច្រើន ទើបធ្វើឲ្យគណបក្ស មានភាពរឹងមាំ និងមាន ការអភិវឌ្ឍរីកចម្រើន ។

ជាមួយគ្នានេះដែរត្រូវកំណត់របបចុះមូលដ្ឋានឱ្យបានជាប្រចាំ ដើម្បីដោះស្រាយទុក្ខកង្វល់ ការលំបាកការខ្វះខាត និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងបដិបទជំងឺកូវីដ19 ក្នុងពេលនេះ ។

បានដូចខាងលើនេះ ប្រជាពលរដ្ឋនឹងជំនឿជាក់កាន់តែខ្លាំងៗលើគណ បក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹក នាំប្រទេសជាតិឲ្យមានសុខសន្តិភាពរហូតតទៅ ៕ដោយ សុក្ខារិន

Leave a Reply

Your email address will not be published. Required fields are marked *