កណ្តាល ៖ ពលរដ្ឋមួយក្រុមបានសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ដល់ជនរងគ្រោះ២រូប គឺលោកសំ សែន និង លោកមេភូមិតាក្តុលត្បូង ឈ្មោះរី សារ៉េត ក្នុងករណីជនបង្កមានគ្នា៤នាក់ បានចូលទៅវាយពួកខ្ញុំដល់ក្នុងផ្ទះនិងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួន។
លោកសំ សែន ដែលជាជនរងគ្រោះ រស់នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានសំណូមពររកយុត្តិធម៌នាព្រឹកថ្ងៃទី៥កក្កដាឆ្នាំ២០២១នេះ ហើយក៏បានសំណូមពរទៅសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដល់រូបគាត់ និង មេភូមិតាក្តុលត្បូង ឈ្មោះរី សារ៉េត ផងដែរ ។
លោកសំ សែន បានរៀបរាប់បន្តថា កាលយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨យប់កន្លងមក មានជនសង្ស័យ៤នាក់បានចូលទៅវាយពួកខ្ញុំដល់ក្នុងផ្ទះនិងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបណ្ដាលឱ្យខូចខាត ចាន ឆ្នាំង តុ ទូ កៅអី កែវ និងលោកមេភូមិតាក្តុលត្បូង ក៏រងរបួសចំនួន០២កន្លែង គឺនៅត្រង់ចំណុចចុងចិញ្ចើមខាងស្តាំដេរចំនួន៤ថ្នេរនិងកដៃខាងឆ្វេងដេរចំនួន៣ថ្នេរ តែបែរជា នគរបាលក្រុងតាខ្មៅ បានសន្និដ្ឋានថា «ក្រុមជនបង្ក ឈ្មោះ ឆិល ចាន់ថុល (រត់គេចខ្លួន )ឈ្មោះឆិល ចាន់ធឿន ,ឈ្មោះឆិល មករា និងឈ្មោះ សំ ចាន់ធី បាននាំគ្នាយកដុំថ្មគប់ចូលទៅក្នុងផ្ទះ របស់ខ្ញុំបាទទៅវិញ ហើយបែរជាដាក់កំហុសចោទប្រកាន់ខ្ញុំបាទ(សំ សែន)ថាបាន «ផឹកស្រាស្រវឹងជោគខ្លួនយករថយន្តចតបាំងផ្លូវសាធារណៈ »។
លោកសំ សែន បន្តថា ម្យ៉ាងវិញទៀតផ្លូវនោះជាផ្លូវលំតូចចង្អៀត ពេលណាយករថយន្តចតមុខផ្ទះ ទៀតធ្វើឱ្យពិបាកចេញ-ចូល រួចហើយនៅពេលដែលពួកគាត់បាននាំគ្នាចូលទៅសួរនាំបែរជាស្រែកជេរម្តាយពួកគាត់ និង វាយទះក្បាលរថយន្តរបស់គាត់ទៀតផង ។ ដូចនេះ ការសន្និដ្ឋានរបស់ នគរបាលក្រុងតាខ្មៅផ្ទុយពីការពិតទាំងស្រុង ដោយខ្ញុំបាទមិនបានផឹកស្រាទាល់តែសោះ និង មិនបានស្រែកជេរម្តាយពួកគាត់វាយទះក្បាលរថយន្តនោះឡើយ ។
លោកសំ សែន បានសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ រាល់ការសន្និដ្ឋានរបស់នគរបាលក្រុងតាខ្មៅ ផ្ទុយពីការពិតទាំងស្រុងនិងផ្ទុយពីសកម្មភាពដែលថតបានដោយកាមេរ៉ាសុវត្ថិភាពផងដែរ ។
ខណៈនោះដែរមានពលរដ្ឋមួយក្រុមជាបងប្អូនសាច់ញាតិជនរងគ្រោះទាំង២នាក់ បានសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ឱ្យយើងខ្ញុំដែលជាជនរងគ្រោះនិងប្រជាពលរដ្ឋដែលរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងរង់ចាំការរកយុត្តិធម៌ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ដល់យើងខ្ញុំ ខ្ញុំបាទដោយក្តីអនុគ្រោះ ។
គួររំលឹកថាប្រជាពលរដ្ឋ២នាក់ក្នុងនោះម្នាក់ជាមេភូមិត្រូវបានមនុស្ស៤នាក់ព្រួតវាឱ្យរបួសនិងវាយបំផ្លាញទ្រព្យសម្បត្តិ ដោយសារតែទំនាស់រឿងចតឡាននៅមុខផ្ទះ ដែលអំពើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនាខាងលើកើតឡើងនាថ្ងៃទី១១ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨យប់ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ សំ សែន ស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយប៉ូលិសឃាត់ជនសង្ស័យ៣ នាក់, រត់រួចម្នាក់ នាថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២០។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ សំ សែន ភេទប្រុស អាយុ៤២ឆ្នាំទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរលក់ដូរ ខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន និង២-ឈ្មោះរី សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅខេត្តកណ្តាល, មុខរបរជា «មេភូមិតាក្តុលត្បូង» រងរបួសស្នាមបែកចុងចិញ្ចើមខាងស្តាំនិងរយះកដៃខាងឆ្វេង។
ចំណែកជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ឆិល ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន), ២-ឈ្មោះឆិល មករា ភេទប្រុស អាយុ៣៥ឆ្នាំទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន), ៣-ឈ្មោះសំ ចាន់ធី ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរបើកបររថយន្ត (ឃាត់ខ្លួន) និង៤-ឈ្មោះឆិល ចាន់ថុល ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ នៅផ្ទះ (គេចខ្លួន)។
វត្ថុតាងចាប់យក ដុំថ្មចំនួន៦ដុំ, កាំបិតប៉័ងតោដងជ័រចំនួន១ប្រវែង៣០សង់ទីម៉ែត្រ, អំបែងចានមួយ ចំនួននិងបំពង់ទឹកក្តៅពណ៌ក្រហមចំនួន១។
សមត្ថកិច្ចបន្តថា ដំបូងជនរងគ្រោះឈ្មោះ សំ សែន បានចតរថយន្តរបស់ខ្លួននៅតាមផ្លូវមុខផ្ទះ របស់ខ្លួន។ លុះដល់វេលាកើតហេតុខាងលើស្រាប់តែជនសង្ស័យឈ្មោះឆិល ចាន់ធឿនបាន បើករថយន្តចេញពីផ្ទះម្តាយរបស់ខ្លួនដែលនៅផ្ទះក្បែរគ្នា មកដល់មុខផ្ទះជនរងគ្រោះបើកចេញមិនរួចព្រោះផ្លូវចង្អៀតដោយទើសរថយន្តរបស់ជនរងគ្រោះ។ដោយ ភាវុន

