ព្រះវិហារ៖ថ្មីៗនេះមានការទាស់ទែងវិវាទដីធ្លី ពីសំណាក់ប្រជាពលរដ្ឋរាប់រយគ្រួសារនិងអាជ្ញាធរភូមិ ឃុំ ក្រុងព្រះវិហារតែនៅមិនទាន់ចេញជាលទ្ធផលអីនៅឡើយនោះទេ។
ដីស្ថិតក្នុងគំរបព្រៃឈើឆ្នាំ២០០២ជាង២០ហិតាដែលស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារនេះ ត្រូវបានជនឈ្លាតឱកាស១ក្រុមឃុបឃិតគ្នាជាមួយអាជ្ញាធរ មូលដ្ឋានដើម្បីកេងផលប្រយោជន៍អះអាងថាដីនេះគេបានចុះអត្តសញ្ញាណ្ណកម្មរួចរាល់អស់ហើយតែនៅឡើយដីនេះមិនទាន់មានការរស់នៅ អាស្រ័យផលអ្វីទាំងអស់គឺនៅដីទទេស្អាត។
សូមបញ្ជាក់ផងដែរថាកន្លងមកក៏មានបុគ្គល១រូបដែលមានអត្តសញ្ញាណ្ណរស់នៅក្នុងភូមិភារកិច្ចនោះបាននិយាយក្ដែងៗនិងអះអាងថា(ដីនេះគេបានចុះអត្តសញ្ញាណ្ណកម្មទៅដល់ក្រសួង អគ្គអស់ហើយរួច ធ្វើលិខិតមួយទៅ អាជ្ញាធរខេត្ត អីឡូវខេត្តធ្វើរបាយការណ៍ តាមរយៈអាជ្ញាធរភូមិ ឃុំ ក្រុងមន្ទីដែនដី អន្តរៈវិស័យ របស់ខេត្ត កំពុងរត់ការធ្វើសំណើរមកឲ្យ ក្រសួងវិញ) នេះជាសំណេរបុគ្គលអះអាង រំលោភ បំពានដីរបស់រដ្ឋ។ដោយ សហការី

